សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជ​ធានី​ភ្នំពេញ។

នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ គឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជា​ជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈ​កម្មា​ធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកុម្ភៈ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង