ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅស្វាគមន៍ ភ្ញៀវទេសចរណ៍ក្នុងនាវាយក្ស ដែលសុំចូលចតនៅខេត្តព្រះសីហនុ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅស្វាគមន៍ ភ្ញៀវទេសចរណ៍ក្នុងនាវាយក្ស ដែលសុំចូលចតនៅខេត្តព្រះសីហនុ ក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។ នេះបើយោងតាមាការបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។
សម្តេច បានបញ្ជាក់ថា ដោយសារតែកម្ពុជាមានសន្តិភាព ទើបសម្តេចហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នក ដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយឲ្យបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណ ដល់អង្គការសុខភាពពិភពលោកនិងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើពាក្យស្លោកមួយឃ្លារថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក៕