សម្តេចតេជោ ហ៊ុន សែន ជូនពរដល់ជនរួមជាតិកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងនាវា MS Westerdam ក្នុងថ្ងៃនៃក្តីស្រឡាញ់
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរដល់ជនរួមជាតិកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងនាវា MS Westerdam ក្នុងថ្ងៃនៃក្តីស្រឡាញ់។
សូមបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកដែលមិនត្រូវបានស្វាគន៍អោយចុះចតនៅតាមប្រទេសនិងកោះចំនួន៦រួចមកហើយនោះ ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ទទួលពួកគេដោយក្តីរាក់ទាក់រីករាយ ស្និទស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។
នៅថ្ងៃដ៏ពិសេសនេះផងដែរ សម្តេចក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕