តារាសម្តែង និង ចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហោះសារថ្មីមួយទៀតលើបណ្តាញសង្គមចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយក្នុងសារនោះតារាស្រីរូបនេះបានបង្ហាញថាខ្លួនក្លាយជាស្ត្រីមេម៉ាយហើយពេលនេះ!

ប្រមាណជាមុននេះ តារាសម្តែង និង ចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហោះសារថ្មីមួយទៀតលើបណ្តាញសង្គមចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយក្នុងសារនោះតារាស្រីរូបនេះបានបង្ហាញថាខ្លួនក្លាយជាស្ត្រីមេម៉ាយហើយពេលនេះ ។កន្លងមកគេតែងតែកត់សម្គាល់ឃើញតារាស្រី ទូច ស្រីលក្ខណ៍ តែងតែបង្ហោះសារប្លែកៗនិយាយពីជីវិតឯកាជាមួយនឹងកូនប្រុស រហូតដល់មានតែងជាបទចម្រៀងនិយាយរៀបរាប់ពីរឿងមេម៉ាយថែមទៀត ដែលជាហេតុធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រតារាស្រីរូបនេះងឿងឆ្ងល់ពីជីវិតគ្រួសារនាងយ៉ាងខ្លាំង ថានាងបានបែកបាក់ជាមួយស្វាមីដែលជាជនជាតិបរទេសនោះឬយ៉ាងណា?យ៉ាងណាមិញ តាមរយៈសារមួយដែលទើបនឹងបង្ហោះប៉ុន្មាននាទីមុននេះ តារាស្រី ទូច ស្រីលក្ខណ៍ ហាក់បានបង្ហាញយ៉ាងច្បាស់ថានាងគឺជាស្ត្រីមេម៉ាយមែនហើយ ជាមួយនឹងការរៀបរាប់យ៉ាងវែង ដែលនេះអាចបញ្ជាក់ពិតប្រាកដណាស់ថានាងបានបែកបាក់ពីស្វាមីជាជនជាតិកាណាដានោះ ។ គួរឱ្យដឹងដែរថា ក្នុងពេលរួមរស់ជាមួយគ្នាកន្លងមកនោះ ទូច ស្រីលក្ខណ៍ និង ស្វាមី ត្រូវបានគេមើលឃើញមានភាពល្អូកល្អិន និង ជាគ្រួសារមួយមានសុភមង្គល ក្នុងនោះនាងក៏បានទទួលចំណងដៃកូនប្រុសម្នាក់គួរឱ្យស្រឡាញ់ផងដែរ ប៉ុន្តែរឿងរ៉ាវដែលនាំឱ្យនាងស្ពាយឈ្មោះជាស្រីមេម៉ាយយ៉ាងណានោះ គេមិនបានដឹងពិតប្រាកដឡើយ ដោយនាងមិនបានបញ្ជាក់តាមរយៈសារដែលនាងបានបង្ហោះនេះទេ ។

ខាងក្រោមនេះជាសារដែលតារាស្រី ទូច ស្រីលក្ខណ៍ បានសរសេរបង្ហោះ ៖

ជីវិតរបស់មនុស្សយើងម្នាក់ៗមិនអាចមើលដឹងថាថ្ងៃស្អែកទៅជាយ៉ាងណានោះទេ ខ្ញុំពិតជាអរគុណដល់ឪពុកម្តាយរបស់ខ្ញុំ បានផ្តល់ពេលវេលាមួយដែលខ្ញុំគិតថាមិនមានថ្ងៃនេះវិញបានម្តងទៀត តែគាត់បានផ្តល់ជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ មើលថែ និង តែងតែប្រាប់ខ្ញុំថា កូនត្រូវរស់នៅក្នុងសង្គមដែលគេត្រូវការយើង កូនមានក្រុមគ្រួសារដែលអាចផ្តល់ភាពកក់ក្តៅឱ្យកូនបាន កូនកើតមកមានឪពុកម្តាយតាំងពីកូននៅតូច ម្តាយឪពុកឯណាទៅដាច់ចិត្តទុកកូនចោល ។

ម្តាយឪពុករបស់ខ្ញុំជាឪពុកម្តាយមានចិត្តទំលាយ ដោយមិនដែលហាមចិត្ត និង បង្អាក់ទឹកចិត្តកូនឱ្យមានកូនចិត្តគិតអីអវិជ្ជាមានជាដាច់ខាត ពួកគាត់បង្រៀនកូនៗដោយពាក្យមិនជេរមិនស្រែកឱ្យគ្នា រៀនយល់ថាការគោរព និង ផ្តល់តម្លៃដោយមិនមើលងាយគេ និង វាយតម្លៃគេតែសំបកក្រៅ កូនត្រូវចាំថាគ្មាននរណាម្នាក់កើតមកមិនធ្លាប់ជួបរឿងអតីតនោះទេ បើក្រុមគ្រួសារគេមិនមើលឃើញតម្លៃរបស់កូន កូនត្រូវមិនខឹងនឹងគេទេ ព្រោះគេមិនបានផ្តល់ឱកាសរបស់គេចង់ស្គាល់ពីកូន មេម៉ាយមានអីមិនល្អកូន គេស្អប់កូនមេម៉ាយ គេមើលងាយកូន កូនមានអីត្រូវខឹងនឹងគេ ព្រោះគេមិនទាន់ជួបកូនណានៅមេម៉ាយ បើគេមានកូនស្រីមេម៉ាយប្រាកដណាស់ជំរៅចិត្តគេនឹងច្បាស់ហើយកាន់តែឱ្យតម្លៃកូន ។

កូនមេម៉ាយមែនពិត តែចិត្តកូនក្លាហាន មានការងារចិញ្ជឹមកូនដោយខ្លួនឯង កូនអាចមានសមត្ថភាពបង្រៀនគេឱ្យស្តាប់ពីកិច្ចការងារសង្គម កូនគឺជាកញ្ចក់ដែលអាចឆ្លុះឱ្យមនុស្សគ្រប់គ្នាមើលឃើញតាមរយៈកូន បើនរណាម្នាក់មិនឱ្យតម្លៃកូន កូនឈប់ខ្វល់ទៀត មេម៉ាយមានអីមិនល្អ?

អត្ថបទដែលជាប់ទាក់ទង