កប់ណាស់! ពេជ្រ សូលីកា ទទួលបានផ្កាកុលាបមួយបាច់ធំពីគូដណ្ដឹង ព្រមជាមួយប្រអប់កាដូរូបបេះដូងដែលមានពង្រាយលុយសុទ្ធតែក្រដាស ១០០ ដុល្លារជាច្រើនសន្លឹក

អ្នកលេងបណ្ដាញសង្គម IG នាំគ្នាការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញតារាចម្រៀងតូចច្រឡឹង ពេជ្រ សូលីកា ទទួលបានផ្កាកុលាបមួយបាច់ធំពីគូដណ្ដឹង ព្រមជាមួយប្រអប់កាដូរូបបេះដូងដែលមានពង្រាយលុយសុទ្ធតែក្រដាស ១០០ ដុល្លារជាច្រើនសន្លឹក ។ពេជ្រ សូលីកា ញញឹមញញែមមានសេចក្ដីសុខបំផុត ខណៈបានគូដណ្ដឹងជូនកាដូយ៉ាងពិសេសនេះនៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ។ តាមរយៈរូបថតដែលលោក Han Khim បង្ហោះលើ IG នោះ ថែមទាំងមានបង្ហាញពីភាពផ្អែមល្ហែម ឱបថើបគ្នាយ៉ាងស្អិតល្មួតបំផុត ។ដ្បិតតែមិនទាន់រៀបការតាមប្រពៃណី ប៉ុន្ដែពេលនេះ ពេជ្រ សូលីកា កំពុងពពោះកូនក្នុងផ្ទៃដែលមានតំណក់ឈាមរួមគ្នារវាងនាង និង គូដណ្ដឹងបានច្រើនសប្ដាហ៍ហើយ ។ តែយ៉ាងណា ឃើញពួកគេស្រឡាញ់គ្នាមានសុភមង្គលខ្លាំងបែបនេះ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួស ៕

អត្ថបទដែលជាប់ទាក់ទង