អនុសេនីយ៍ឯក ពេជ្រ ផល្លា នាយទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភាវរកម្ម ប្រកាសបរិច្ចាគប្រាក់បៀវត្ស 1,200,000រៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ អនុសេនីយ៍ឯក ពេជ្រ ផល្លា នាយទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភាវរកម្ម នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ១,២០០,០០០រៀល(មួយលានពីររយពាន់រៀលគត់) ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូម ឯកឧត្តម វេជ្ជបណ្ឌិតសាស្រ្តាចារ្យ មេត្តាជ្រាប និង ចាត់ចែងបង្វែរប្រាក់បៀវត្សដូចបានជម្រាបជូនខាងលើ ទៅក្នុងគណនីរបស់គណកម្មាធិការជាតិប្រយុទ្ធ និង ជំងឺកូវីដ១៩ ដោយក្តីអនុគ្រោះ។