្រសូងធនធានទឹកចេញសេចក្តីប្រកាសព័ត៍មានពីអាកាសធាតុប្រែប្រួលចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែ សីហាខាងមុខដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៤-១០ ខែសីហា កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ ដោយសារឥទ្ធិពលខ្សោយពីជ្រលងនៃសម្ពោធទាប ITCZ ដែលនៅតែកើតមាន និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។
អាកាសធាតុបែបនេះ នឹងបណ្ដាខេត្តនៅជាប់តំបន់ទំនាបកណ្តាល និងបណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ ជាមួយគ្នានេះ បណ្ដាខេត្តដទៃទៀត អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។ ចំពោះបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។
ចំណែកឯ នៅតាមតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងក្នុងកម្រិតមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង នឹងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវឱ្យ ពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នការពារជាមុនចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយសារការប្រែប្រួលអាកាសធាតុនេះ៕