ប្រមុខក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៏ថាជំនួយហិរញ្ញវត្ថុរបស់ប្រទេសអូស្ត្រាលីគឺបានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅខណៈកម្ពុជាធ្លាក់សេដ្ឋកិច្ចដោយសារជំងឺកូវីដ19
ប្រមុខក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៏ថាជំនួយហិរញ្ញវត្ថុរបស់ប្រទេសអូស្ត្រាលីគឺបានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅខណៈកម្ពុជាធ្លាក់សេដ្ឋកិច្ចដោយសារជំងឺកូវីដ19
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ ឯកឧត្តម អូនព័ន្ឋមុន្នីរ័ត្ន និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងថាជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានលក្ខណៈ ស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ដែលនឹងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរី ១៩។
ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានលើកឡងបែបនេះកាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ម្សិលមិញខណៈឯ.ឧ បានអនុញ្ញាតឱ្យ ឯ.ឧ PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference។
ក្នុងឱកាសនោះឯ.ឧ PAELO KANG ឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី នូវវឌ្ឍនភាពនៃគម្រោងនានាដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ដូចជា គំនិតដូច ផ្ដើមភាពជាដៃគូរមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ អូស្ត្រាលីសម្រាប់ទឹក និង ប្រព័ន្ធពារាសាស្រ្ត, ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគកសិ ចំណីអាហារ។
ឯ.ឧ អគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់ការគាំទ្រដល់ កម្ពុជាលើកិច្ចការមួយចំនួនទៀត ដូចជា ការសិក្សាបុរេសមិទ្ធិក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និង ការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។
បន្ថែមពីនេះ ឯ.ឧ អគ្គរាជទូត ក៏ បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដែល មានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លាអូស្ត្រាលី និង អាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯ.ឧ អគ្គរាជទូត ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវសេចក្តី រីករាយ និង ការគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសបន្ថែមដល់កម្ពុជា និង កម្មវិធីអភិវឌ្ឍន៍ក្នុង ជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ផងដែរ ។
ជាមួយគ្នានេះដែរឯ.ឧ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន មានប្រសាសន៍ថា អាទិភាពចំពោះររបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីកពលជាលជំងឺភូជៈ១៩ និង ការកសាង សមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ១៩ ១៩ ក្នុងរយៈពេល្មធ្យម និង វែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើង វិញ កំណែទម្រង់ និង ភាពធន់ ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះ ពាល់ខ្លាំងដោយវិបត្តិជំងឺកូវីន-១៩។
ឯ.ឧ អគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានលក្ខណៈ ស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូរវីដ១៩ដែលនឹងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរី ១៩»។
ទន្ទឹមនោះ, លោកអគ្គបណ្ឌិតសភាពារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់យោបល់ជូនឯ.ឧ អគ្គរាជទូត ធ្វើការពិភាក្សា បន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និង មានភាពប្រទាក់ក្រឡាគ្នា ៕