ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្ថានភាពជួបនឹងវិបត្តិសកលជំងឺកូវីដ-១៩ ស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្ថានភាពជួបនឹងវិបត្តិសកលជំងឺកូវីដ-១៩ ស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត
នាថ្ងៃ១០កើត ទុតិយាសាឍ ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត និងភរិយា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនដល់គ្រួសារមានជីវភាពខ្វះខាត ក្នុងស្ថានភាពជួបនឹងវិបត្តិសកលជំងឺកូវីដ១៩ ដើម្បីរួមសុខរួមទុក្ខជាមួយពុកម៉ែបងប្អូន សេចក្តីអាណិតស្រលាញ់យ៉ាងខ្លាំងជាក់ស្តែងក្នុងនោះរួមមាន ឃុំអង្គរជ័យ ឃុំប្រភ្នំ ឃុំអង្គរភ្នំតូច និងឃុំតានី ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត សរុប ៤៥គ្រួសារ។
នាឱកាសនោះក៏មានការចូលរួមពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានក្រុមការងារចុះជួយយុវជនគណបក្សស្រុអង្គរជ័យ លោកឡុង ផលឡែន ជាអនុប្រធាន លោកឈុំ ឆាយា ប្រធានផ្នែកវប្បធម៌ និងសាសនា លោកយ៉ត់ យ៉ា ប្រធានគណៈកម្មាធិការបក្សប្រជាជនស្រុកអង្គរជ័យ លោក យន់ វ៉ាន់ដេង ប្រធានស្តីទីយុវជនគណបក្សប្រជាជនស្រុកអង្គរជ័យ លោកស្រី មែន ស្រ៊ុម អនុប្រធានយុវជនគណបក្សស្រុកអង្គរជ័យ និងសមាជិកសមាជិកគណបក្ស លោកប្រធានគណបក្សមូលដ្ឋានឃុំ និងយុវជនគណបក្សឃុំ និងភូមិ ជាច្រើនរូបផងដែរ។
ទន្ទឹមនោះ ឯកឧត្តម បានថ្លែងថា យុវជនគណបក្សបានមើលឃើញជឿជាក់បំផុតលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ជាមេដឹកនាំដ៏ឈ្លាសវៃ មានគុណធម៌ដឹកនាំបក្ស និងរដ្ឋ ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ក្នុងនាមយើងខ្ញុំជាយុវជនមានក្តីសង្ឃឹមយ៉ាងមុតមាំ លោកគិតគូរជាតិ និងប្រជាជនទាំងយប់ថ្ងៃ។
ក្រោយចប់ពិធីជួបសំណេះសំណាល ឯកឧត្តម បានអញ្ជើញចែកអំណោយជាសម្ភារៈបរិក្ខារ និងស្បៀងអាហារដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករមួយបាវ ២៥ គីឡូ,មីម៉ាម៉ា ១កេស,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១ យួរ,ត្រីខ ១យួរ និង ទឹកបរិសុទ្ធវីតាល់មួយកេស និងថវិការ ២០.០០០រៀល៕
អត្ថបទដែលជាប់ទាក់ទង