រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តនិងគាំ ទ្រចំ ពោះម្ចាស់កសិដ្ឋានដែលមាន បំណងចង់ពង្រីកផលិតម្មចិញ្ចឹមបង្កងអីស្រ្តាលី និងបង្កងដង្កៀប ដើម្បីជម្រុញការអភិវឌ្ឍវិស័យវារីវប្ប កម្មឯកជនឲ្យកាន់តែរីកចម្រើន.

រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តនិងគាំ ទ្រចំ ពោះម្ចាស់កសិដ្ឋានដែលមាន បំណងចង់ពង្រីកផលិតម្មចិញ្ចឹមបង្កងអីស្រ្តាលី និងបង្កងដង្កៀប ដើម្បីជម្រុញការអភិវឌ្ឍវិស័យវារីវប្ប កម្មឯកជនឲ្យកាន់តែរីកចម្រើន.

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុននិងលើក ទឹកចិត្ត ជំរុញ និងគាំទ្របន្ថែមដល់ការចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ដែលជាប្រភេទបង្កងពូជថ្មីឲ្យកាន់តែរីកចម្រើនថែមទៀត ដោយអៈ អាងថាក្រសួង ក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បី ឲ្យដំណើរការវិនិយោគការចិញ្ចឹមបង្កងអូស្រ្តាលីសម្រេចបានជោគជ័យស្របតាមផែនការរេបស់បងប្អូនកសិករ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបង្កងទួលទន្លេជុំ ស្ថិតនៅក្នុង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅចុងសប្តាហ៍មុននេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរលោក តាន់ នរវិន្ទ ដែលមានទស្សនៈវិស័យត្រឹមត្រូវក្នុងការសម្រេចចិត្តវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ ដែលសកម្មភាពនេះស្របតាមគោលនយោបានអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ក្នុងការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់ឲ្យទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រីក៍បានវាយតម្លៃខ្ពស់ចំ ពោះម្ចាស់កសិដ្ឋានដែលរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណ ភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផលសម្រាប់ជីវិតរស់នៅរបស់បង្កងទឹកសាបបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លៀតផ្តល់ការរណែនាំបន្ថែមដល់ម្ចាស់កសិដ្ឋាឲ្យខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀតដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន។ មួយវិញទៀត កសិដ្ឋានគួរសហការជាមួយរដ្ឋបាលជលផល
បង្កើតកន្លែង ស្រាវជ្រាវគុណភាពចំណីបង្កង និងហ្វឹក ហាត់ការងាររបស់និស្សិត បណ្តុះបណ្តាលបច្ចេកទេសជូនកសិករ។

លោកតាន់ នរវិន្ទ ម្ចាស់កសិដ្ឋានបង្កងទួលទន្លេជុំ បានឲ្យដឹងថាលោកបានបង្កើតកសិដ្ឋាននេះនៅឆ្នាំ ២០១៧ លើផ្ទៃដី១៨ហតដែលបានបោះទុនវិនិយោគ ជាង ៥០ ម៉ឺនដុល្លារ ធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមជាលក្ខណធម្មជាតិ។
លោកបានបង្ហាញពីបំណងទៅអនាគតនឹងបន្តពង្រីកផលិតកម្ម កសិដ្ឋានបន្ថែមឲទៀត ប៉ុន្តែលោកក៍ត្រូវការទុនបន្ថែមផងដែរ ដោយបានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយអន្តរាគម៍ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈ Small and Medium Enterprise របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីជួយសម្របសម្រួលផ្តល់ឥណទានបន្ថែម.ដើម្បីពង្រីកមុខរបរចិញ្ចឹមបង្លង.

អត្ថបទដែលជាប់ទាក់ទង