សាលប្រជុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចាប់ផ្តើមសាងសង់ ដើម្បីបម្រើជាផលប្រយោជន៍រួមជូនដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត
សាលប្រជុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចាប់ផ្តើមសាងសង់ ដើម្បីបម្រើជាផលប្រយោជន៍រួមជូនដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត
នាថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានចូលរួមពិធីសំណេះសំណាលក្រោមអធិប តីភាពឯកឧត្តម ជាវ តាយ ប្រធានគណបក្ស ៊ប្រជាជនកម្ពុជាខេត្តកំពត បានចុះពិនិត្យការសាងសង់សាលប្រជុំរបស់យុវជនគណបក្សខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងក្រោមការផ្តួចផ្តើមពី ឯកឧត្តម ជាវ តាយ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀតដែលបានចូលរួមសហការក្នុងការកសាងនេះ ដើម្បីបម្រើជាផលប្រយោជន៍រួមជូនដល់យុវជនគណបក្សខេត្តកំពត។
ឯកឧត្តម ជាវ តាយ បានថ្លែងការកោត សរសើរខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងផ្ទាល់របស់ ឯកឧត្ត ភុន សារពេជ្រ ដែលបានខិតខំអនុវត្តគោលការណ៏យ៉ាងល្អប្រសើររយៈពេលបីអាណត្តិមកហើយ មានបទ ពិសោធន៍គ្រប់គ្រាន់ និងភាពម្ចាស់ការច្បាស់លាស់ក្នុងការចុះជួយដល់មូលដ្ឋានផ្ទាល់។
ឯកឧត្តមក៏បាន ក្រើនរំលឹកផ្ដាំផ្ញើដល់ក្រុម ការងារយុវជនគណបក្សខេត្តទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តបន្ថែមទៀតដើម្បី សម្រេចឲ្យបានតាមគោលដៅរបស់គណបក្សប្រជាជនកម្ពុជាជាពិសេស ថ្នាក់ដឹកនាំ គ្រប់ផែនចំណុះ និងសមាជិកសមាជិកាក្រុមការងារយុវជនគណបក្សទាំងអស់ ត្រូវគោរពនឹងអនុវត្តតាមគោល ការណ៍បក្ស គោលនយោបាយផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ និងត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំគណបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ឲ្យបានល្អផងដែរ ដើម្បីស្វែងយល់ពីទុក្ខលំបាក តម្រូវ ការរបស់ប្រជាពលរដ្ឋ នឹងត្រូវជំរុញការបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានជំនឿជឿ ជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ។