អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ កាលពីថ្ងៃ អង្គារ បានជំរុញឱ្យ
រដ្ឋាភិបាលប្រទេសលីបង់ អនុវត្តយ៉ាងឆាប់រហ័សនូវដំណោះស្រាយប្រកបដោយនិរន្តរភាព សម្រាប់ក្រុមគ្រួសារជាច្រើនដើម្បីធានាទទួលបានសេវាសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ និងទឹក។
ជាមួយនឹងផែនការប្រេងបន្ទាន់រយៈពេល ៣ខែ របស់អង្គការសហប្រជាជាតិជិតដល់ទីបញ្ចប់នៅក្នុងខែធ្នូ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល កុំបោះបង់ ការខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិគ្រួសារនៅក្នុងប្រទេសលីបង់ ហើយបញ្ចប់ការលំបាករបស់ពួកគេដោយអនុញ្ញាតឱ្យពួកគេទទួលបានសេវាសំខាន់ៗ។