អត្រាអ្នកឆ្លងកូវីដ១៩ និងអ្នកស្លា.ប់ថយចុះ ខណៈថ្ងៃនេះស្លា.ប់៥នាក់ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ នៅថ្ងៃទី១០វិច្ឆិកានេះថា អត្រាចំនួនអ្នកឆ្លងជំងឺ covid ១៩ បន្តថយចុះត្រឹម៦៥នាក់ និងស្លា.ប់មាន៥នាក់ ។
ក្រសួងសុខាភិបាលបានអះអាងយ៉ាងដូច្នេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី 65 (PCR) នាក់ទៀត និងព្យាបាលជាសះស្បើយ 68 នាក់ និងស្លា.ប់ 05 នាក់ (04 នាក់ មិនបានចាក់វ៉ាក់សាំង) ។
ក្រសួងបានលើកឡើងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីត19 ថ្មីនេះមានករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍ 58 នាក់ និងអ្នកដំណើរពីបរទេស 07 នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន 119,292 នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន 115,659 នាក់ ចំនួនអ្នកស្លា.ប់ចំនួន2,845 នាក់ ។
ជាការកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេសង្កេតឃើញថា អត្រាអ្នកឆ្លងជំងឺកូវីដ19 និងអត្រាអ្នកស្លា.ប់ដោយសារជំងឺកូវីដ19 មានចំនួនថយចុះ ខណៈពេលដែលចំនួនអ្នកព្យាបាលជាសះស្បើយមានការកើនឡើងជាបន្តបន្ទាប់ ៕