ព័ត៏មានជាតិសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំ ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា

ភ្នំពេញ÷ក្នុងពិធីសំណេះសំណាល និងប្រគល់ សញ្ញាបត្រ ជូន សិស្ស សាលា ភូមិន្ទរដ្ឋបាល ជាង ២ ពាន់ នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ត្រៀម កញ្ចប់ ថវិកា មួយចំ នួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួម ទាំង វិបត្តិ ចាស់ ដោយ សារ កូវីដ-១៩ និងវិបត្តិសកលថ្មី ដែល បណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង