ធ្លាក់ភ្លៀង​៤​ម៉ោងនៅ​ក្រុង​សិរី​សោភ័ណ ​បង្កឱ្យ​ទឹក​​លិច​​ផ្លូវរហូតត្រូវ​បិទ​​ចរា​​​ចរណ៍​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ភ្លៀង​មួយ​មេ​ធំ​រយៈពេល​៤​ម៉ោង ​បណ្តាលឱ្យ​ទឹក​លិច​ផ្លូវ​មួយ​ចំនួន ស្ថិត​នៅ​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​ ​​​ថ្ងៃ​ទី​២០ កក្កដា ​សម្រេច​បិទ​​ចរាចរណ៍ធ្វើ​ដំណើរ​​ទៅ​មក​សិន ព្រោះតែ​​ទឹក​ជ្រៅ ដោយ​កន្លែង​ខ្លះ​​មាន​កម្ពស់ជិត​១​ម៉ែត្រ ​និង​ប៉ះ​ពាល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ផងដែរ ។

តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​នេះ​ជា​លើក​ទី​១​ហើយ​ ដែល​មាន​ភ្លៀង​មួយ​មេ​ធំ​រយៈពេល​រហូត​ដល់​៤​ម៉ោងឯណោះ ។ ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សិរី​សោភ័ណ​ពោរពេញ​ទៅដោយទឹក​លិច ​ផ្លូវខ្លះទឹក​ជន់​លិច​ជិត​១​ម៉ែត្រ​ហូរ​ចូល​ក្នុង​ផ្ទះក៏មាន ​និង​រថយន្ត​តូច​ៗ​​ចូល​ទឹក​រលត់​ជា​ច្រើន​គ្រឿង ​និង​ទឹក​ជន់​លិច​ចូល​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ​បណ្តាលឱ្យ​ប៉ះពាល់​ខូចខាត​សម្ភារជាច្រើន ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ភ្លៀង​ធ្លាក់​​បណ្តាលឱ្យ​ជន់​លិច​ផ្លូវ​​ជុំវិញ​ផ្សារ​សិរី​សោភ័ណ និង​ផ្លូវ​ជុំវិញ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​ និង​ផ្លូវ​ចូល​ស្ថានីយរថភ្លើង ផ្លូវ​ចូល​ផ្សារ​ហ៊ុយ​ឡេ​ង និង​ផ្លូវ​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​បិទ​មិន​អោយ​ចរាចរណ៍​ទៅ​មក​ ដោយ​ទឹក​ជន់​លិច​ផ្លូវ​ជ្រៅ​មិន​អាច​ចរាចរណ៍​ទៅ​មក​បាន​។

​​រយៈពេល​២​ថ្ងៃនេះ ​មាន​ភ្លៀង​ជាប់ៗ​គ្នា​ ​កាលពី​ម្សិលមិញ​មាន​ភ្លៀង​ធ្លាក់​រយៈពេល​ជាង​១​ម៉ោង ​តែ​មិន​បណ្តាល​អោយ​លិចលង់​និង​ប៉ៈ​ពាល់​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​នៅ​ថ្ងៃនេះ ​មាន​ភ្លៀង​១​មេ​ធំ​រយៈពេល​៤​ម៉ោង​ ទើប​បណ្តាល​លិច​ផ្លូវ​រហូត​បិទ​មិន​អោយ​ចរាចរណ៍​ទៅ​មក ហើយ​លិចលង់​និង​ប៉ៈ​ពាល់​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​។

មន្ត្រី​រដ្ឋបាល​ក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់ដែរ​​ថា ​មូលហេតុ​មាន​ជំនន់​ទឹកភ្លៀង​បណ្តាល​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ និង​ប៉ពាល់​ផ្ទៈ​សំបែង​ប្រជាពលរដ្ឋ​ទឹក​ហូរ​ចូល​ផ្ទៈ ​ព្រោះតែ​ភ្លៀង​ថ្ងៃនេះ​មួយ​មេ​ធំ ហើយ​ទឹកលូរ​ហូរ​ចុះ​ស្ទឹង​មិន​ទាន់​ ទើប​បណ្តាល​ជិន​លិច​បើ​រាំងភ្លៀង​រយៈពេល​៥​ទៅ​៦​ម៉ោង​អាច​ទឹក​ហូរ​ចូល​ស្ទឹង​អាច​ស្រក​អស់​ បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​អាច​លិច​ផ្លូវ​ និង​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ទៀត ​។

មន្ត្រី​រូប​នោះ​បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ បណ្តាល​ជន​លិច​ទឹក​ចូល​ក្នុង​ផ្ទៈ​ត្រូវ​មាន​កាត​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិស​នី​ត្រូវ​បិទ ​ជា​ពិសេស​ ក្រុមបច្ចេកទេស​ផ្នែក​អគ្គិសនី​ត្រូវ​ចុះ​ពិនិត្យ​មើល​ការពារ​គ្រោះថ្នាក់​កើតឡើង​ និង​សត្វ​សេ​ពឹ​ស​នៅ​ពេល​ទឹក​លិច​ផ្ទះ​មុន​ចូល​សម្រាន្ត​ត្រូវ​ពិនិត្យ​ពិចារណា ​និង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទឹក​លិច​សត្វ​​ពិស​រក​ទីទួល​ដូច​គ្នា​ ។

 

អត្ថបទដែលជាប់ទាក់ទង