ត្រេកអរណាស់ ! សម្តេចតេជោ អន្តរាគមន៍តម្លៃលក់សាំងរាយត្រឹមតែ៤៨០០ រៀលក្នុងមួយលីត្រ

រាជធានី​ភ្នំពេញ​៖ ចាត់​ទុ​គជា​ដំណឹង​ល្អ​ដ៏​ល្អ​មួយ​នោះ​គឺ តម្លៃ​លក់​ប្រេង​រាយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១-៣១ ខែកក្កដា ឆ្នាំ​២០២២ គឺ​ត្រឹមតែ ៤៨០០​រៀល​ក្នុង​មួយ​លី​ត្រ ដែល​ជា​តម្លៃ​ធ្លាក់​ចុះ​ចំនួន ៤៥០​រៀល និង​ប្រេងម៉ាស៊ូត ត្រឹមតែ ៥៣០០ រៀល​ក្នុង​មួយ​លី​ត្រ (​ចុះ​៣០០​រៀល​) ធៀប​នឹង​តម្លៃ​លក់រាយ​កាលពី​ស​ប្តា​ហ៍​មុន​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចេញ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០២២​នេះ​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ បើ​យោង​លើ​ការ​ព្រមព្រៀង លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា និង​យោង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ ក៏​ដូច​ជា​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​២១ ដល់​៣១ ខែកក្កដា ឆ្នាំ​២០២២ នឹង​ត្រូវ​លក់​៥.០៦៦​រៀល​/១​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៥.៥៦៦​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត DO S0ppm​។

«​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​ចូលរួម​ចំណែក ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៦.៥​សេន​ដុល្លារ​/​លី​ត្រ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ពាណិជ​កម្ម​។

ប្រភព​ដដែល​បាន​បន្ត​ថា ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​៣១ ខែកក្កដា ឆ្នាំ​២០២២ នឹង​ចុះ​មក​៤,៨០០​រៀល​/​លី​ត សម្រាប់​សាំង​ធម្មតា EA92 និង​៥.៣០០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត Do Slippm​ ៕

អត្ថបទដែលជាប់ទាក់ទង