កិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្តស្វាយរៀង
(ស្វាយរៀង): នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្ត រៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះ មានគោលបំណង៖
– ពិនិត្យវឌ្ឍនភាពផែនការសកម្មភាពនៃការអនុវត្តគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃរដ្ឋបាលខេត្ត។
– ពង្រឹង និងជំរុញអនុវត្តផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គមក្នុងខេត្តស្វាយរៀងនេះ ឳ្យមានប្រសិទ្ធភាព និងត្រឹមត្រូវតាមនីតិវិធីលិខិតបទដ្ឋានគតិយុត្តិនានា។
– ជំរុញត្រៀមលក្ខណៈ ដើម្បីរៀបចំផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គមសម្រាប់ឆ្នាំ២០២៣ ក្នុងនោះត្រូវរៀបចំ ទី១ៈ លទ្ធផលនៃអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២១ ទី២ៈ វឌ្ឍនភាពនៃការអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២២ និងទី៣ៈ ផែនការនៃការអនុវត្តគម្រោងសេវាសង្គមឆ្នាំ២០២៣៕
ដោយ:33