បុរសម្នាក់ ជាអ្នកសារព័ត៌មាន បែកគំនិតចេញឆក់ទូរស័ព្ទពីយុវនារី២នាក់ បានសំរេច ជាប់អន្ទាក់សមត្ថកិច្ចប៉ុស្តិ៍នរគបាលគោកឃ្លាង

(ភ្នំពេញ)÷ អ្នកសារព័ត៌មានម្នាក់ឈ្មោះ ញិន ធារ៉ា បែកគំនិតចេញឆក់ទូរស័ព្ទពីយុវនារី២នាក់បានសំរេច ជាប់អន្ទាក់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នរគបាលគោកឃ្លាង ករណីឆក់នេះកើតកាលឡើងកាលវេលាម៉ោង 6:00 ល្ងាចថ្ងៃទី 27 ខែកក្កដាឆ្នាំ 2022 ស្ថិតតាមបណ្ដោយផ្លូវ 2011 ក្នុងសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថារូបគេចេញពីសាលារៀនគោលបំណងទៅផ្ទះមកដល់ចំណុចផ្លូវ 2011 មុខចំណុចកុងស៊ីកាប់ជ្រូកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីពណ៌ខ្មៅបានធ្វើសកម្មភាពឆក់ទូរស័ព្ទរូបគេបានសម្រេចរួចជិះម៉ូតូគេចខ្លួនរត់តាមបណ្ដោយផ្លូវ 2011 បត់តាមបណ្តោយផ្លូវ 58ប៉េរួចក៏បត់ចូលច្រកផ្លូវលំមុខប៉ុស្តិ៍រដ្ឋបាលនរគបាលគោក ខណ្ឌសែនសុខ ឃ្លាងភ្ញាក់ផ្អើលទៅសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗ យកមកប៉ុស្តិ៍នរគបាលសាកសួររួចប្រគល់ជនសង្ស័យអោយទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១វិញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង