សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងសារធាតុញៀនចំនួន ១,០០៨.៦៨ក្រាម

(ខេត្តស្វាយរៀង): ដោយមានការដឹកនាំ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្រី ០១នាក់ ជាជនជាតិវៀតណាម។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចបានដកហូតសរុបរួមមាន÷ សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៧ គ្រឿង, ទូរស័ព្ទដៃ ១២ គ្រឿង, កុំព្យូទ័រយួរដៃ ០១ គ្រឿង, ប្រាក់ដុល្លារ ៩២២ដុល្លារ, ប្រាក់ដុង ២៨,០០០,០០០ដុង, ប្រាក់រៀល ៤០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថា: បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង