MC) សមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ-ពោធិ៍សាត់-កំពង់ធំ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋជាកត្តាចំបង

ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍សង្គម


ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជពលរដ្ឋដែលមានជីវភាពខ្វះខាត
ចំនួន៥០០នាក់ស្ថិតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃនេះក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់ក្រុមការងារក្រុមការងារជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ-ពោធិ៍សាត់-កំពង់ធំបានចុះជួបសំណេះសំណាលនិងពិនិត្យព្យាបាលជំងឺដោយឥគិតថ្លៃជាមួយជូនពួកគាត់។ មានវត្តមានក្នុងនាមជាតំណាងរាស្រ្តនាពេលនោះរួមមាន ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកជំទាវ លឹម ផល្លា តំណាងរាស្រ្តមណ្ឌលកំពង់ធំនិងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការអាជ្ញាធរដែនដីនិងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តផងដែរ។ កម្មវិធីនេះទទួលការព្យាបាលនាឱកាសនោះរួមមានជម្ជឺទូទៅ រោគស្រ្តី ជម្ងឺកុមារ ជម្ងឺភ្នែក និងធ្វើអីកូសាស្រ្ត ហើយក្នុងរណីដែលមានអ្នកជម្ងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនឹងធ្វើការរៀបចំអ្នកជម្ជឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញ។ ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានក្រើនរំលឹកដល់បងប្អូនចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាផងដែរដើម្បីកាត់បន្ថយនៃការរីករាលដាលជំងឺកូវីត19 ដូចជាស្ដាប់ស្ដាប់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន3កុំនិង3 ការពារហើយចូលរួមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ បន្ទាប់មក ឯកឧត្ដម រ៉ូហ្វី អូស្មាន មានប្រសាសន៍គូសបញ្ជាក់ថាការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើននិងមានសុខសន្តិភាពហើយសន្តិភាពគឺមានតម្លៃជាងអ្វីៗទាំងអស់មានសន្តិភាពនេះហើយទើបធ្វើឱ្យបងប្អូនខ្មែរទូទាំងប្រទេសរស់រានមានជីវិតរហូតដល់សព្វថ្ងៃដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរឥស្លាមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមចូលរួមថែរក្សាសុខសន្តិភាពនេះជារៀងរហូត។ជាចុងក្រោយឯកឧត្តមបានឧបត្ថម្ភទឹកប្រាក់សម្រាប់កម្មវិធីនោះចំនួន២លាន១៦ម៉ឺនរៀល បន្ទាប់មកឯកឧត្តមនិងប្រធានសមាគមសម្ពន្ធ័យុវជនមុស្លិមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងអជ្ញាធរមូលដ្ឋាន បាន អញ្ជើញ ប្រគល់អណ្ដូងទឹកស្អាត ចំនួន៥០អណ្ដូង ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមបញ្ជាក់ថាខេត្តកំពង់ធំចាប់តាំងពីឆ្នាំ 2019 ដល់ 2022 អណ្តូងដែលយើងបានសាងសង់ជូនប្រជាពលរដ្ឋមានចំនួន 1634 អណ្តូង ផ្តល់ជូនទៅ 5ស្រុក នៃ24ឃុំ ស្មើនឹង 77ភូមិ។ ដោយឡែកនៅទូទាំងប្រទេសសាងសង់សរុបបាន ចំនួន 12280 អណ្តូង និង666បង្គន់។

អត្ថបទដែលជាប់ទាក់ទង