កម្មវិធីឧបត្ថម្ភសាច់ប្រាក់់ជូនគ្រួសារក្រីក្រ និង ងាយរគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩គឺជាយុទ្ធសាស្រ្តជាតិគាំពារសង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងម៉ត់ចត់សម្រាប់ប្រជាពលរដ្ឋ!

ភ្នំពេញៈ “យុទ្ធសាស្រ្តទំនាក់ទំនង និង ផ្សព្វផ្សាយគាំពារសង្គមកម្ពុជា”ជាការបោះជំហានថ្មីមួយទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព នេះគឺជាប្រសាសន៍លើឡើងរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីបើកសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលរយៈពេលពេញ១ថ្ងៃដោយមានសិក្ខាកាម មកពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានាប្រមាណជិត១០០នាក់ចូលរួម។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថាប្រព័ន្ធគាំពារសង្គមកម្ពុជា បាននិងកំពុងបោះជំហ៊ានទៅមុខប្រកប ដោយវឌ្ឍនភាព និងមោទកភាពក្រោមការចង្គុលបង្ហាញរបស់“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥”និងក្រោមការដឹកនាំ និងតម្រង់ទិសរបស់ “ក្រុមប្រឹក្សាជាតិគាំពារសង្គម” ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា ចាប់តាំងពីការបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០១៧ មក, ក្រុមប្រឹក្សាជាតិគាំពាំរសង្គម បានអនុម័តដាក់ឱ្យដំណើរការនូវរបបឬកម្មវិធីជាតិគាំពារសង្គមសំខាន់ៗ ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត នៅរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ,ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ បុគ្គទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ល។ អ្វីដែលយើងគ្រប់គ្នាគួរមានមោទកភាពបំផុតនោះ គឺការដាក់ឱ្យអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់់ជូនគ្រួសារក្រីក្រ និងងាយរគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាង ២លាននាក់ និងបានកំពុងតែបន្តអនុវត្តមកដល់ពេលនេះ។ សូមបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម” ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការងារទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរីកចម្រើន និងឈានឆ្ពោះទៅគ្របដណ្តប់ប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីឆ្លើយតបទៅនិងគោលបំណងចម្បងទាំងចំនួន២គឺ៖ ទី១. បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា  និងទី២.បង្កើនកិច្ចសហការពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយ រវាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង