អាជ្ញាធរខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យទីតាំងវាស់កំពស់ទឹក និង បង្កើនការប្រុងប្រយ័ត្នចំពោះរដូវវស្សា ដែលតែងតែមានទឹកហូរមកពីប្រទេសថៃ!
ដោយសាររដូវនេះជារដូវវស្សា ខេត្តបន្ទាបមានជ័យជាខេត្តមួយដែលនៅជាប់ព្រំដែនថៃ និង តែងតែរងគ្រោះមុនគេនៅពេលមានជំនន់ទឹកភ្លៀងម្តងៗ ដូច្នេះយោងតាមរបាយការណ៍ដែលផ្តល់ជូនដោយអាជ្ញាធរ ខេត្តបន្ទាយមានជ័យបានឲ្យនូវស្ថានភាពអាកាសធាតុនៅថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២២ មានដូចជា៖
១- ស្ថានភាពទឹក ច្រកទឹកអូរស្ពាន ស្រុកម៉ាលៃទឹកឡើងវិញ កំពស់ទឹកមានកម្រិត១.៩ ម ( ទទឹងអូរ ១២ម ពុំមានជំនន់ទេ ) វេលានេះអាកាសធាតុ មេឃស្រឡះ ។
២- ស្ថានភាពទឹកអូរល្ហុងចាប់ផ្តើមឡើង នៅក្រុងប៉ោយប៉ែត កម្រិតកំពស់ទឹក ៥.២ ម (កំពស់ប្រុងប្រយ័ត្ន ៥.៥ ម ) មានទឹកហូរធម្មតា ជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុ ផ្ទៃមេឃស្រះ ( ពុំមានជំនន់ទេ) ។
៣- ស្ថានភាពទឹកនៅអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកហូរមកពីថៃទេ ( ក៏មិនមានជំនន់ដែរ) អាកាសធាតុបើកថ្ងៃល្អ ។
៤- ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្មនៅស្រុកថ្មពួក មានទឹកហូរមកពីដីថៃដោយសារមានទឹកភ្លៀង ( ប៉ុន្តែមិនមានជំនន់ទេ ) អាកាសធាតុមេឃស្រឡះ ។
៥- ស្ថានភាពទឹកស្ទឹងមង្គលបូរីបានឡើងនៅកម្រិតកំពស់ ៥.៨ ម មិនមានជំនន់ទេ ( កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។
៦- ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណបានឡើងមកនៅកម្រិតតំពស់ ៦.៤ ម (កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។
៧- ស្ថានភាពទឹកស្ទឹង ស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.៣ ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ) ។
៨- ស្ថានភាពទឹអាងត្រពាំថ្ម ស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៦.៧៨ ម ( កម្រិតប្រកាស ១៧.៤០ ) ។
សរុបរួមមក ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកពុំមានទេ សភាពការទឹកទូទៅក្នុងខេត្តល្អ តែកន្លែងខ្លះទឹកច្រេីន ច្រូតស្រូវមិនប្រកាន់រដូវក្នុងទឹក ៕