ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បើប្រទេសមានសង្រ្គាម ពលរដ្ឋគ្មានអង្ករច្រកឆ្នាំង តើមានពេលឯណាមកអង្គុយគិត អង្គុយរៀន និងរកគំនិតអភិឌ្ឍន៍ដូចសព្វថ្ងៃនេះ!

មកដល់វិនាទីប្រជាពលរដ្ឋកម្ពុជាយើង គ្រប់រូប គ្រប់វ័យ អាចមានលទ្ធភាពទទួលបានការសិក្សាទាំងចំណេះដឹង និង ចំណេះធ្វើលើគ្រប់វិស័យស្របពេលដែលសមិទ្ធផលរីកចម្រើនជាច្រើនបានរីក ស្កុះស្កាយមិនគួរឲ្យជឿក្នុងរយៈពេល១ទស្សវត្តរ៍ចុងក្រោយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះនិស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រសរុបចំនួន ១៨២០អង្គ/នាក់ (ស្រ្តី ចំនួន៣០៦នាក់)បានមកទទួលសញ្ញាប័ត្រក្រោយបញ្ចប់ការសិក្សាក្នុងពេលវេលាដ៏ស្វិតស្វាញរបស់ខ្លួនអស់រយៈពេលដ៏យូរនិងតានតឹងបំផុតអំឡុងពេល មានវីរុសរាតត្បាតកូវីដ១៩រយៈពេល២ឆ្នាំចុងក្រោយនេះ ដែលកម្មវិធីដ៏មានអត្ថន័យនេះបានការផ្តល់កិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់បណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) វត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូលផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍គូសបញ្ជាក់ថា៖ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបទៅដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងគោលបំណងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ជារៀងរាល់ឆ្នាំសិក្សា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ក៍បានផ្តល់ជូនអាហារូបករណ៍ ១០០% , ៧០% ,៥០% ជាច្រើនកន្លែង ជូនដល់បងប្អូនសិស្ស-និស្សិតក្រីក្រ មន្រី្តរាជការ កងកម្លាំងប្រដាប់អាវុធតាមរយៈសម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អភិបាលនៃគណៈអភិបាលខេត្ត និងអង្គភាពផ្សេងៗនៅតាមស្ថាប័ននានា៕

អត្ថបទដែលជាប់ទាក់ទង