សល់តែប៉ុន្មានថ្ងៃទៀតនឹងមានកិច្ចប្រជុំស្តីអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្រសួងពាណិជ្ជកម្មបានប្រជុំពិភាក្សាការងារសំខាន់ៗ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់!!

ដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយនៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាបនាពេលខាងមុខនេះ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតនៅទីស្តីការក្រសួង។ មកដល់េមកដល់ពេលនេះវឌ្ឍនភាពសំខាន់ៗនៃការត្រៀមរៀបចំរបស់អនុគណៈកម្មារជំនាញនីមួយៗមានដូចជា៖អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំទ្វេភាគី ផងដែរ។ចំណែកអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច  វត្ថមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។ ក្នុងនោះ ក៏បានត្រៀមរួចរាល់នូវការហាត់សម និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលគណៈប្រតិភូទៅតាមជើងហោះហើរ និងបានត្រៀមរៀបចំកម្មវិធី Spouse របស់គណៈអធិបតី។ ទន្ទឹមនឹងនេះដែរអនុគណៈកម្មការផ្សព្វផ្សាយព័ត៌មានកំពុងពិនិត្យបញ្ចប់វីដេអូផ្សព្វផ្សាយការចុះឈ្មោះក្រុមសារព័ត៌មានជាតិនិងអន្តរជាតិក៏ដូចជាការត្រៀម រួចរាល់នូវអត្ថបទព័ត៌មានប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ និងការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គមជាដើម។ បន្ថែមពីលើការត្រៀមរៀបចំនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចខាងក្រោម៖គឺត្រូវបន្តកិច្ចសហការដ៏ល្អប្រសើរជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ាន លើការងាររៀបចំឯកសារ និង Logistics នានាពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅនៃកិច្ចប្រជុំ។ ត្រូវពិនិត្យឆ្លើយតបនឹងសំណួរនិងពិនិត្យលទ្ធភាពដោះស្រាយសំណើនានាពាក់ព័ន្ធនឹងបញ្ហា Logsitcs Arrangement និងការរៀបចំទូទៅ តាមលទ្ធភាពជាក់ស្តែង។ មិនតែប៉ុណ្ណោះអំទ្បុងពេលនៃកិច្ចប្រជុំ អនុគណៈកម្មការទាំងអស់ត្រូវតាមដាននិងពិនិត្យមើលដំណើរការនៃកិច្ចប្រជុំឱ្យបានល្អិតល្អន់ សំដៅអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង