ប្រទេសថៃរៀបចំវេទិការស្ត្រី APEC និងវេទិកាសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ក្នុងយុគសម័យឌីជីថលនៅកម្រិតតំបន់!

ក្នុងឱកាសដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២នេះប្រទេសជាមិត្តក្នុងតំបន់របស់យើងគឺព្រះរាជាណាចក្រថៃក៏បានធ្វើជាម្ចាស់ផ្ទះនៃវេទិការ ស្ត្រី APEC និងវេទិកាសេដ្ឋកិច្ច(WEF)និងកិច្ចសន្ទនាគោល នយោបាយកម្រិតខ្ពស់ស្តីពីស្ត្រីនិងសេដ្ឋកិច្ចផងដែរ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ ស្ត្រីក្នុងយុគសម័យឌីជីថលនៅកម្រិតតំបន់។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មានបានឲ្យដឹថាអ្នកនាំពាក្យរងនៃរដ្ឋាភិបាលថៃលោក Tipanan Sirichana ក្នុងនាមជាម្ចាស់ផ្ទះ APEC 2022 បានធ្វើជាប្រធាន WEF និង HLPDWE នៅថ្ងៃទី 7 ខែកញ្ញានេះនៅតំបន់ ICONSIAM ក្នុងទីក្រុងបាងកក។ វេទិកានេះមានគោលបំណងជំរុញនិងពង្រឹងអំណាចសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតរបស់ស្ត្រីក្នុងយុគសម័យឌីជីថលនៅកម្រិតតំបន់។ ទម្រង់ Bio-Circular-Green-Economy ហៅកាត់ថា (BCG) ក៏នឹងត្រូវបានអនុវត្តដែរ ដើម្បីលើកកម្ពស់កំណើនប្រកបដោយតុល្យភាព និងរួមបញ្ចូលគ្នា។ កិច្ចពិភាក្សានេះនឹងសង្កត់ធ្ងន់លើការអនុវត្តនិងការខិតខំប្រឹងប្រែងក្រោម ផែនទីបង្ហាញផ្លូវ La Serena សម្រាប់ស្ត្រី និងកំណើនរួមបញ្ចូល” ក៏ដូចជាការផ្សារភ្ជាប់បណ្តាញសហគ្រិន BCG របស់ស្ត្រីថៃនិងស្រ្តីក្នុងតំបន់ដូចគ្នា នៅក្នុងវេទិកាសេដ្ឋកិច្ចរបស់សមាជិក APEC ដើម្បីលើកកម្ពស់ឱកាសរបស់ពួកគេនៅកម្រិតតំបន់។ យោងតាមអ្នកនាំពាក្យដដែលបានឲ្យដឹងថាការលើកទឹកចិត្តឱ្យស្ត្រីនិងសមាគមនារីថៃចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើក កម្ពស់ការពង្រឹងសេដ្ឋកិច្ចស្ត្រី ដែលមានលក្ខណៈមិត្តភាពបរិស្ថាន កាត់បន្ថយវិសមភាព និងភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតនៅ កម្រិតតំបន់។ មិនតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាសេដ្ឋកិច្ចក្នុងតំបន់ដែលមានសមាជិកចំនួន 21 ប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1989 ! APECមានតម្លៃស្នូលរបស់ខ្លួនលើការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្រោមលក្ខណៈមិនចងច្បាប់ និងបរិយាកាសមិត្តភាព។ ក្នុងយុគសម័យ COVID-19 ។ APEC បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួន និងដោះស្រាយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដែលជះឥទ្ធិពលដល់សុខុមាលភាពសេដ្ឋកិច្ចក្នុងតំបន់។ ទស្សនៈវិស័យ Putrajaya Vision 2040 ត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងខ្លឹមសារមួយ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ APEC ឱ្យកាន់តែបើកចំហទាំងថាមវន្ត ភាពធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ APEC 2022 ព្រះរាជាណាចក្រថៃ បានធ្វើការជាមួយនឹងទស្សនវិស័យថ្មីដើម្បីធានាថា APEC នឹងសម្រេចបាននូវកំណើនប្រកបដោយតុល្យភាពធន់ និងនិរន្តរភាព សម្រាប់ប្រទេសសាម៉ីផង និង ដើម្បីឥទ្ធិលក្នុងតំបន់ផង៕

អត្ថបទដែលជាប់ទាក់ទង