ជំនួបរវាងក្រុមការងារជាន់ខ្ពស់អាស៊ាន ឬ HLTF នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូនេស៊ី!

វត្តមានរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជាក្នុងក្រុមការងារជាន់ខ្ពស់ ឬ HIGH LEVEL TASK FORCE  ឬ (HLTF) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូហើយធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៣ របស់ HLTF  នៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងដ្យាការតា រួមជាមួយសហប្រធានម៉ាឡេស៊ី ឯកឧត្តម Tan Sri Hasmy Agam  នេះបើយោងតាមគេទំព័ររបស់ក្រសួងការបរទស និង សហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Paduka Lim Jock Hoi, ឥស្សរជនជាន់ខ្ពស់, អ្នកតំណាងជាន់ខ្ពស់ និង ឧត្តមមន្ត្រីផ្សេងៗទៀតមកពីរដ្ឋសមាជិកអាស៊ាន ព្រមជាមួយមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ ជំនួបនេះធ្វើឡើងដោយផ្តោតលើទិសដៅរៀបចំធាតុស្នូល និង អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ សូមបញ្ជាក់ថាសម័យប្រជុំទីមួយនៃ HLTF បានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ចំណែកសម័យប្រជុំទីពីរបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ២២-២៤ ខែមិថុនា ឆ្នាំ ២០២២ និង សម័យប្រជុំលើកទី ៤ នៃ HLTF នឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៨-២០ ខែតុលា ឆ្នាំ ២០២២ខាងមុខ៕

 

 

អត្ថបទដែលជាប់ទាក់ទង