សម្តេចអគ្គមហាពញាចក្រីហេងសំរិនដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លវូការនិងមិត្តភាព នៅប្រទេសវៀតណាម និង ប្រទេសឡាវ!

តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីព្រឹកថ្ងៃទី១២ខែកញ្ញា សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់  ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គម និយមវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២និងបន្តទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ សាធារណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកចំណង  មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។  នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និង សម្តែង ការ គួរសម ជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់វៀតណាម មានជាអាទិ៍៖

-ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការ  បក្ស នៃសាធារណរដ្ឋសង្គម និយម វៀត ណាម

-ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន សុន ហ្វូគ (Nguyen Xuan Phuc) ប្រមុខរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម

-ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញ វ៉េ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

-ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វាម មីញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

-ជួបសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធាន គណៈកម្មការ ទទួលបន្ទុកការងារប្រតិភូ និងជាប្រធាន សមាគម   មិត្តភាពវៀតណាម-កម្ពុជា

-ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ឌឹគ ហ៊ាយ (Nguyen Duc Hai) ប្រធាន ក្រុមមិត្តភាព សភាវៀតណាម-កម្ពុជា ទស្សនាបន្ទប់ប្រពៃណីរបស់រដ្ឋសភាវៀតណាម និងចុះ ហត្ថលេ ខា   លើសៀវភៅ អនុស្សាវរីយ៍មាសនៅវិមានរដ្ឋសភាវៀតណាម។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា ដឹកនាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងបន្ត ដំណើរ ទស្សនកិច្ច នេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ  គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និង  សម្តែង ការ គួរសម ជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ភាគីឡាវ និងចូលរួមកម្មវិធីសំខាន់ៗមួយ ចំនួន មានជាអាទិ៍៖ ជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ថងលូន ស៊ីសូលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សាយសំភូន ភូមិវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា  នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ជួបជាមួយ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជាជំនួបទ្វេភាគីរវាង ប្រធានគណៈកម្មាធិការកិច្ចការបរទេសឡាវ ជាមួយប្រធានគណៈកម្មការ កិច្ចការ បរទេសកម្ពុជា ទស្សនាច្រកទ្វារអន្តរជាតិកំពង់ផែស្ងួត ថាណាឡេង និងសួនភស្តុភារវៀងច័ន្ទ៕

អត្ថបទដែលជាប់ទាក់ទង