សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជាដែ!

អំឡុងពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យប្រតិភូរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដែលដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេចូលជួបសម្ដែងការគួរសមនៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប។ ក្នុងឱកាសដែលប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទឹកដីអង្គរខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវរដ្ឋលេខាធិការ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាងនាមឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានសូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះទទួលបានជោគជ័យ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូទាំងមូលដោយក្ដីរីករាយ ជាមួយប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងជំងឺ covid 19 បានយ៉ាងជោគជ័យ ។ កម្ពុជា បានបើកប្រទេសឡើងវិញ និងបានបើកកិច្ចប្រជុំផ្ទាល់នេះ សបញ្ជាក់ឲ្យឃើញថា covid 19 មិនមែនជាបញ្ហាទៀតនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែយគឺជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាពខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យពាណិជ្ជកម្មក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់ឱ្យប្រតិភូទាំងមូលនូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែមនៃការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌ អាស៊ឹម (ASEM) ផងដែរ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សំរាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបវិបត្តិដែលកំពុងកើតមានលើសកលលោកនាពេលបច្ចុប្បន្ន បណ្តាមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតនៃជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយឡែកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម និងកិច្ចប្រជុំពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន ប្រព្រឹត្តិទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨កញ្ញា៕

 

 

អត្ថបទដែលជាប់ទាក់ទង