ឯកឧត្តម ហាន កុសល ចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២

កំពង់ចាម ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បឋមនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ និងការផ្សព្វផ្សាយរបាយការណ៍តាមប្រធានបទនៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

គួបញ្ចាប់ផងដែរថាសិក្ខាសាលានេះ គឺផ្ដល់នៃការធ្វើបច្ចុប្បន្នភាព សូចនាករ ប្រជាសាស្រ្ត និងសុខភាពសាធារណៈ។ សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលារួមមានលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៨០នាក់ ។

 

អត្ថបទដែលជាប់ទាក់ទង