វត្តមានសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន អញ្ជើញកាន់បិណ្ឌនៅវត្តប្រជុំនទី ហៅវត្តក្រពើហា ដើម្បីឧទ្ទិសកុសល្យជូនបុព្វការីជន និងដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះវត្តមានសម្តេចធម្មវិសុទ្ធវង្សាសៅទី ហេងសំរិន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្ត្រីអ្នកមុខ អ្នកការជាច្រើនរូបបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហាស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះ រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅ អធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានសម្តែងនូវព្រះទ័យរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញចូរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិដូចរៀងរាល់ឆ្នាំ ដែលសម្តេចទាំងទ្វេ រួមជាមួយបុត្រា បុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី និង សហការីតែងបានអញ្ជើញចូលរួមដោយឥតអាក់ខាន។ ព្រះតេជគុណបានចាត់ទុកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្ម វិសុទ្ធវង្សា សៅទី ហេង សំរិន ថាជាពុទ្ធសាសនូបត្ថម្ភយ៉ាងសកម្មចំពោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដែលការជួយទំនុកបំរុងនេះ បានញ៉ាំងអោយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ពោលគឺវិស័យសាសនារបស់រដ្ឋ និងសាសនាដទៃទៀតត្រូវបានស្តារឡើងវិញបន្ទាប់ពីត្រូវបានលុប បំបាត់ទាំងស្រុងដោយរបបអាវខ្មៅឥតសាសនា ដែលបានកាន់អំណាចនៅកម្ពុជារយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ។ នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន មានប្រសាសន៍ថា ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្ត បន្ទាប់នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវវត្តអារាម មាន ព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យ មួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់នាំជាតិគ្រប់ជាន់ថ្នាក់ ក្នុងនោះក៏មានសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សាសៅទី ហេង សំរិនផងដែរ។ឯកឧត្តមថា ឆ្នាំនេះយើងមានការសប្បាយរីករាយជាខ្លាំងដោយបានធ្វើពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដោយរលូនខុសពីកាលពីប៉ុន្មានឆ្នាំមុនដែលជម្ងឺកូវីឌ-១៩ បានញាំញីខ្លាំងក្លានោះ តែឯកឧត្តមបាន គូសបញ្ជាក់ថា បើទោះជាបែបនេះក្តីក៏យើងត្រូវតែបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារជានិច្ចចំពោះការ ឆ្លងមេរោគកូវីឌ-១៩ នេះ ព្រោះថា វាមិនទាន់វិនាសអស់ទាំងស្រុងនៅឡើយទេ។ ក្នុងឱកាសនេះ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិនបានប្រគេនបច្ច័យដល់វត្តប្រជុំនទី ហៅ វត្តក្រពើហាចំនួន ២៥លានរៀល ប្រគេនដល់ព្រះសង្ឃចំនួន ៣១៤អង្គ ក្នុង១អង្គៗចំនួន ២ម៉ឺនរៀល ក្រណាត់ស ១០០ដុំ អមជាមួយថវិកា ក្នុង១ដុំចំនួន ១ម៉ឺនរៀលទុកសម្រាប់ចែកជូនយាយជីតាជីចំនួន ១០០នាក់ អង្ករ ៥តោន ត្រីខចំនួន ២០កេស ទឹកស៊ីអ៊ីវ៣០យួរ ប៊ីចេង ១០០គីឡូក្រាម មី ១៥កេសធំ ទឹកដោះគោ ១០កេសធំ ស្ករស ១០០គីឡូក្រាម តែ ១០គីឡូក្រាម ទឹកសុទ្ធ៥០កេស ទឹកក្រូច ទឹកផ្លែឈើ ៥០កេស និងសាដក់មួយចំនួនទៀតផងដែរ៕