ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសទេសចរណ៏ អញ្ចេីញជាអធិបតីភាព បេីកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនជនមានពិការភាព » ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសទេសចរណ៏ អញ្ចេីញជាអធិបតីភាព បេីកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនជនមានពិការភាព » ។ ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

 

ឯកឧត្តម ហោ សារុនរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម បណ្ឌិតថោង ខុន រដ្ឋមន្រ្តី នៃក្រសួងទេសចរណ៏ អញ្ជេីញជាអធបតីភាពបេីកសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព » ។ អង្គពិធីនេះដែរ ដោយមានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម ឯម ចន្ទ័មករារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ , ឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាល នៃគណៈអភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, លោក ឈន អក្ខរាប្រធានផ្នែកអភិវឌ្ឍសេវាជនពិការភាពនៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរទេសចរណ៏ខេត្តក្រចេះ រួមនិងមន្ទីរ អង្គភាពពាក់ពន្ធ័ជាច្រេីនរូបទៀត ។ ជាមួយគ្នានេះ ឯកឧត្តម ទុយ ប៊ុន សេរីរត្ន័មុនី អញ្ជេីញលេីងធ្វេីគារវកិច្ចស្វាគមន៏ ឯកឧត្តម និងលោក លោកស្រីជាគណៈធិបតី និងអង្គពិធីទាំងមូលដែលបានអញ្ជេីញមកសិក្ខាសាលានាឱកាសនេះ ។ ឯកឧត្តម បន្តថា ៖ សិក្ខាសាលានេះមានគោលបំណង ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនពិការភាព នៅក្នុងខេត្តក្រចេះ តាមរយៈការលេីកកំពស់កំេណីនការងារទៅក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជួយជម្រុញឱមានកំណេីនភ្ញៀវទេសចរណ៏ក្នុងខេត្តក្រចេះក្រោយពីវិបត្តនៃជម្ងឺកូវីដ-19 ។

 

ឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនីបានរលឹកអំពីការជ្រេីសរេីសជនពិការភាពទៅក្នុងវិស័យឯកជនក្នុងការបម្រេីការងារតាមបច្ចេកទេស និងជាការលេីកកម្ពស់កំណេីនការងារដល់ជនពិការភាពរបស់យេីង ដេីម្បីឱ្យស្របតាមគោលនយោបាយណ៍របស់រាជរដ្ឋាភិបាល ដែលត្រូវគោរពអត្រាចូល បំរេីការងារក្នុងក្រសួង ស្ថាបនឯកជនមាន ជនពិការភាព និងសម្រាប់វិស័យឯកជននៃចំនួនសមាជិកសរុប ។ ជាមួយគ្នានេះ ឯកឧត្តម ឯម ចន្ទ័មករា មានប្រសាសន៏ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែលេីកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន ដូចជារោងចក្រ សហគ្រាសនិងគ្រឹះស្ថាននានា ផ្តល់លទ្ធភាពដល់ជនពិការភាព អត្រាចូលបំរេីការងារតាមស្ថាបនឯកជនមាន២% និងស្ថាបន័រដ្ឋ១% ហេីយបានផ្តល់ឱកាសការ ងារដល់ជនដែលមានពិការភាព និងការអនុវត្តដោយស្ម័គ្រចិត្ត នូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលេីកកម្ពស់សិទ្ធិជនពិការ និងការគាំទ្រដល់ការធ្វេីសមាហរណកម្មជនពិការ ដោយដាក់បញ្ចូល បញ្ហាពិការភាពទៅក្នុងសកម្មភាពរបស់ខ្លួន ។ ហេីយបង្កលក្ខណៈឱ្យជនដែលមានពិការភាពទទួលបាននូវធ្វេីសមាហរណកម្មក្នុងកំរិតជាអតិបរិមា ។ ឯកឧត្តម បានបន្តថា ៖ ការសម្របសម្រួល សមស្របនិងឧបស័គ្គពាក់ពន្ធ័ អាកប្បកិរយាទៅក្នុងសង្គម ការរេីសអេីង ការមេីលងាយចំពោះជនពិការ និងសមត្ថភាព ការទទួលយកចំណេះដឹង ជំនាញ វិជ្ជាជីវៈរបស់បងប្អូនពិការនៅមានកម្រិត ។ ដូចនេះបងប្អូនយេីងជាអាជីវករ អ្នកតំណាងអាជីវកម្ម ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ត្រូវរាប់អាន ហេីយកុំគិតថា ជនពិការភាព គ្នាខ្សត់ខ្សោយ ក្រ ដេីម្បីសម្រេចបាននូវយន្តការនេះ យេីងទាំងអស់គ្នាគប្បី មានការលេីកកម្កេីង និងមានការលេីកទឹកចិត្តរវាងគ្នានិងគ្នាហេីយនិងការគោរពគ្នាទៅវិញទៅមក សម្រាប់ជនពិការភាព។ លេីសពីនេះ ឯកឧត្តម ហោ សារុនរដ្ឋលេខាធិការនៃក្រសួងទេសចរណ៏ បានប្រសាសន៏បន្ថែមថា ៖ ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលពាក់ពន្ធ័ទៅសិទ្ធិមនុស្ស និងជនពិការកម្ពុជាតែងតែយកចិត្តទុដាក់ជាប្រចាំក្នុងការលេីកកម្ពស់វិស័យពិការភាពដេីម្បីឆ្លេីយតបទៅនិងការរីកចម្រេីនលេីគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា៖ វិស័យពិការភាព បានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់លេីកកម្ពស់យ៉ាងពេញទំហឹង និងត្រូវបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗ រួមទាំងការអប់រំ សុខាភិបាល ទេសចរណ៏ ព្រមទាំងការងារវិជ្ជាជីវៈផងដែរ និងលទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកំសាន្ត កីឡា និងយេនឌ័រ ។ ដេីម្បីធានាបានថាជនពិការភាព អាចទទួលបានឱកាស និងលេីកទឹកចិត្ត ហេីយទទួលបានគុណតម្លៃពីការអភិឌ្ឍន៏ និងទទួលស្គាល់ពេញមុខពេញមាត់ក្នុងសង្គម ៕ ជាមួយគ្នានេះ លោក ប្រធានមន្ទីរទេសចរណ៏ខេត្តក្រចេះបានធ្វេីបទបង្ហាញខ្លះៗជុំវិញវិស័យទេសចរណ៏ដែលបានដំណេីរការមុនពេលប្រទេសមានវិបត្តមេរោគរាតត្បាតនៃជម្ងឺកូវី-19 ។ ហេីយបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បេីកប្រទេសលេីងវិញក្នុងនោះមានវិស័យទេសចរណ៏ផងដែរ និងដោយនៅក្នុងយេីងបាននិងកំពុងដំណេីរការឡេីងវិញជាបណ្តេីរហេីយទទួលបានផ្ញៀវទេសចរណ៏បានមកកំសាន្តច្រេីនគួរឱ្យកត់សម្គាល់ ។ ជាចុងក្រោយ លោក ឈន អក្ខរានិងបានធ្វេីបទបង្ហាញពីការជួយបង្កលក្ខណៈឱ្យមានភាពងាយស្រួលសម្រាប់ជនពិការភាព មានដូចជា ៖ ផ្ទះ ការិយាល័យធ្វេីការ បង្គន់ ភោជនីដ្ឋាន ។ល។

អត្ថបទដែលជាប់ទាក់ទង