រដ្ឋបាលស្រុករំដួល និងចៅអធិការវត្តលក្ខរាជា ដែលមានគំនិតស្រឡាញ់ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន ស.ស.យ.ក.ខេត្ត តំណាងឯកឧត្ដម ឌី វិជ្ជា ប្រធានស.ស.យ.ក.ខេត្ត បានសម្តែងការនូវកោតសរសើរចំពោះរដ្ឋបាលស្រុករំដួល ចៅអធិការវត្តលក្ខរាជា លោកគ្រូ-អ្នកគ្រូ  សិស្សានុសិស្សទាំងអស់ ដែលមានគំនិតស្រឡាញ់ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែររាំកំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលពិធីនេះមានការចូលរួមពីលោក ហែម ស៊ីណា អភិបាលស្រុករំដួល លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាត។

ឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ ក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដែលបានមករាំលេងជាចង្វាក់ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ដោយស្លៀកសម្លៀកបំពាក់ជាប្រពៃណីខ្មែរ បែបបុរាណ មានហូល ផាមួង ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីរាំជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានទស្សនា ក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ឯកឧត្ដមក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត និងកែប្រែចំណុចខ្វះខាត បំពេញមកវិញនូវចំណុចល្អ ដើម្បីឱ្យកាន់តែមានភាពប្រសើរបន្ថែមជាងនេះ។

ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង