ឯកឧត្តម ជា សុផារ៉ា អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ ឆ្នាំ ២០២៣

ត្បូងឃ្មុំ :

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិតិយស គណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ ឆ្នាំ ២០២៣ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានអនុសាសន៍ថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដោយបាន កាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់ នៅគ្រប់ឃុំ សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ ហើយជោគជ័យធំធេងថែមទៀតនោះគឺ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំយើងបានកើនអស្សន:ថែមទៀតផង ។

 

ឯកឧត្តមបន្តថា គណបក្សយើង ទទួលបានជោគជ័យនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស យើង បន្តដណ្តើមជោគជ័យថែមទៀត ក្នុងការបោះឆ្នោតជាតិនិតិកាលទី ៧ នាឆ្នាំ ២០២៣ ខាងមុខនេះ ។

ឯកឧត្តមបានមានប្រសាសន៍ជំរុញឱ្យសមាជិក សមាជិការគណបក្សដែលជាប់ឆ្នោត ជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។

ឯកឧត្តមក៏បានជំរុញបន្តឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ ។

ឯកឧត្តមក៏បានសម្តែងនូវអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងក្នុងការងារគណបក្ស ការងារ រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ៕ សុខ ផន

 

 

អត្ថបទដែលជាប់ទាក់ទង