សកម្មភាពរបស់សម្ដេចអគ្គសម្ដេចអគ្គមហា ពញា ចក្រី ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា!
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ ២ ០២២ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធា រដ្ឋសភា ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចតទៅ៖
១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា វិញ។
២- អង្គប្រជុំបានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូន ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ។
៣- អង្គប្រជុំបានអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧និងលើកទី៨នីតិកាលទី៦ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេ-ខាធិការដ្ឋាន រដ្ឋសភា បន្តបញ្ចូលសកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិ កាល ទី៦ នាពេល ខាងមុខ។
៤- អង្គប្រជុំបានអនុម័តសេចក្តីព្រាងគម្រោងផែនការការទូតសភាកម្ពុជា ឆ្នាំ២០២៣ ថែមទៀតផង៕