អភិបាលខេត្តក្រចេះ និង លោក ជំទាវរួមជាមួយថ្នាក់ដឹកនាំអញ្ជេីញចូលរួមកាន់បិណ្ឌទី៩នៅវត្តមណីរង្សីវេស្សវ័ណ « ហៅវត្តកាប៉ូ» ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ
អភិបាលខេត្តក្រចេះ និង លោក ជំទាវរួមជាមួយថ្នាក់ដឹកនាំអញ្ជេីញចូលរួមកាន់បិណ្ឌទី៩នៅវត្តមណីរង្សីវេស្សវ័ណ « ហៅវត្តកាប៉ូ» ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក ជំទាវ រួមទាំងថ្នាក់ដឹកនាំក្នុងខេត្ត អញ្ជេីញ ចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នាព្រឹក ថ្ងៃចន្ទ័ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធរាជ ២៥៦៦ ត្រូវថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
នៅវត្តមណីរង្សីវេស្សវ័ណ «ហៅ វត្តកាប៉ូ» ស្ថិតក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ តាមគន្លង ព្រះសាសនា ប្រពៃណីជាតិខ្មែរយេីងតាំងពីបូរម្យបុរាណតរៀងមក ដែលប្រព្រឹត្តទៅក្នុងមួយឆ្នាំមានម្តង ចាប់តាំងពីថ្ងៃ ១ រោជ ខែភទ្របទរហូតមកដល់ ថ្ងៃ១៤រោជ ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ កមដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ។ នេះហេីយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នៅជិតឆ្ងាយ មានឱកាសក្នុងការធ្វេីបុណ្យទាន សន្សំកុសល ហេីយនិងឱកាសជួបជុំសាច់សាលោហិត ញាតិសណ្តាន ទៅតាមទីអារាមនានា និងជាការជួបបងប្អូនក្នុងក្រុមគ្រួសារផងដែរ ។ ឆ្លៀត ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ ក៏បានអញ្ជេីញសំណេះសំណាល ជួបជាមួយ ពុក ម៉ែ បងប្អូន និងពុទ្ធបរិស័ទ ដែលបានអញ្ជេីញមក ក្នុងវេណទី៩ នាថ្ងៃនេះ ប្រកបសេចក្តីរីករាយ សប្បាយចិត្ត ដោយប្រទេស យេីងមានសុខ សន្តិភាព ពេញលេញ និងមានសិទ្ធិគ្រប់គ្រាន់ ក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំងដេីរហេីរ ដោយសេរី ក្នុងការធ្វេីបុណ្យទាន នៅគ្រប់កន្លែង ក្នុងប្រទេស កម្ពុជា។
ទាំងអស់នេះបានដោយសារការខិតខំប្រឹងប្រែង របស់មុខរាជរដ្ឋាភិបាល ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេស តាំងពីបាតដៃទទេ រហូតមកដល់ មានការអភិវឌ្ឍលេីគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ។ ឯកឧត្តម បន្តថា ៖ ដោយប្រទេសលេីកសកលលោក ក្នុងរយៈពេល ២ឆ្នាំមកនេះ បានជួបប្រទះនូវមេរោគរាតត្បាតនៃជម្ងឺកូវីដ-19 និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វេីឱ្យប៉ះពាល់ ក្នុងប្រទេសមួយចំនួនធំជួបវិបត្តសេដ្ឋកិច្ចរួមទាំងប្រទេសកម្ពុជាយេីងផងដែរ ។ ទេីបប៉ុន្មានខែចុងក្រោយនេះ សម្តេច តេជោសែនបានបេីកសេដ្ឋកិច្ចប្រទេសលេីងវិញក្រោយជួបនិងវិបត្តខាងលេី ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ពុក ម៉ែបងប្អូនទាំងអស់ ដែលបានជឿជាក់លេីការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល រហូតមក និងបានទទួលការជួបជុំគ្នាប្រារព្វធ្វេីបុណ្យនាឱកាសនេះ ។ លេីសពីនេះ ឯកឧត្តម បានក្រេីនរំលឹកចំពោះពុក ម៉ែបងប្អូនយេីងទាំងអស់ សូម ទៅទទួលចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នានិងគ្រប់ដូស នៅតាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានបងប្អូន ហេីយសូមកុំភ្លេច ការពារខ្លួន នូវមេរោគឆ្លងនៃជម្ងឺកូវីដ-19 ដែលវាមិននៅឆ្ងាយពីយេីងទេ និងសូមទទួលការនែនាំ ពី់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ។ ជាចុងក្រោយ ឯកឧត្តម និងលោក ជំទាវ បានប្រគេនទេយ្យទាន និងថវិកាមួយចំនួន ដល់ព្រះសង្ឃ ហេីយបានផ្តល់ជូននូវក្រណាត់សរ ម្នាក់១ដុំដល់ លោក តា លោក យាយ ផងដែរ៕ ដោយ ស៊ាន ចន្ទ័ដា