ទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ  បានវាយតម្លៃខ្ពស់ ចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ហៅកាត់ថា (AFD)  ដែលបានដើរតួយ៉ាងសំខាន់នៃការអភិវឌ្ឃន៍វិស័យទឹកស្អាតនៅកម្ពុជា!

អំឡុងពេលជំនួបពិភាក្សាគ្នារវាងឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម  ប្រសិទ្ធ  ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  និង លោក  Jean Pierre Marcelli នាយកប្រចាំតំបន់អាស៊ី អាគ្នេយ៍  និងលោកស្រី  Sandrine Boucher នាយកប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) នៅទីស្តីការក្រសួង  ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ  បានវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរ គុណដល់ ទីភ្នាក់ងារ បារាំង សម្រាប់ការអភិវឌ្ឍន៍  (AFD)  ដែលបាន ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឃន៍វិស័យទឹកស្អាតនៅកម្ពុជាតាមរយៈកម្ចីឥណទានសម្បទាន  ជាបន្តបន្ទាប់នូវគម្រោងធំៗជាច្រើនមានទាំងគម្រោងដែលបានបញ្ចប់ គម្រោង កំពុងដំណើរការ និងគម្រោងកំពុងស្នើសុំ  ។ ក្នុងនោះគម្រោងដែលបានបញ្ចប់រួមមានដូចជា៖-គម្រោង សាងសង់ រោងចក្រ ប្រព្រឹត្តកម្ម សម្អាត ទឹក ចំការមន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ,ឥណទាន AFD  ប្រមាណ ៣៥,៩លានដុល្លារ អាមេរិក ,ប្រព័ន្ធ ប្រព្រឹត្តកម្ម សម្អាត ទឹក  ៥២.០០០ ម៉ែត្រ ត្រីគុណ ក្នុងមួយថ្ងៃ  និងបណ្តាញ ចែកចាយ ប្រវែង  ៥៧៤ គីឡូម៉ែត្រ -គម្រោង សាងសង់ រោងចក្រ ប្រព្រឹត្តកម្ម សម្អាត ទឹកខេត្តសៀម រាប  , ឥណទាន   AFD  ប្រមាណ១២,៩លានដុល្លារ អាមេរិក , ប្រព័ន្ធ ប្រព្រឹត្តកម្ម សម្អាត ទឹក១៥.០០០  ម៉ែត្រ ត្រីគុណ ក្នុងមួយថ្ងៃ  និងបណ្តាញ មេនាំទឹកទំហំ ៧០០ ម.ម  ប្រវែង ៦.០៨០ម-គម្រោង ជួយគាំទ្រ ដល់អាជីវករ ទឹក ស្អាត ឯកជនខ្នាតតូច តាមបណ្តាខេត្ត ,ប្រើប្រាស់ ហិរញ្ញប្បទាន ឥណទាន សម្បទានតាមរយៈ ធនាគារ FTBមានអាជីវករ អនុវត្ត គម្រោង ចំនួន ២៨  ថវិកា សរុប៧,៧ លាន ដុល្លារ អាមេរិក ,ជួសជុល និង សាងសង់ ថ្មី រោងចក្រប្រព្រឹត្តិកម្មសម្អាតទឹក មានចំនួន ២៧ទីតាំង  និងប្រវែងបណ្តាញសរុប ចំនួន ៦០០គ.ម  ។ ចំពោះគម្រោងកំពុងអនុវត្ត  រួមមាន ៖-គម្រោង ទឹក ស្អាត និងអនម័យខេត្ត  ដែលឥណទាន សម្បទានរបស់AFD មានចំនួន ៤៣,៥៤លាន ដុល្លារ អាមេរិក -គម្រោង សាងសង់ ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត បាក់ខែងជំហានទី១របស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ,ហិរញ្ញប្បទាន ឥណទាន របស់  AFDចំនួន៨៥លានដុល្លារអាមេរិក។ ដោយឡែកគម្រោងកំពុងស្នើសុំ  រួមមាន ៖-គម្រោង អភិវឌ្ឍន៍ ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្នុងខេត្តកំពត  និងស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ។ ជាការឆ្លើយតបតំណាងទីភ្នាក់ងារAFD បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហការដ៏ល្អរវាងក្រសួង  និង  AFD ដែល ភាគីទាំងពីរបានសម្រេចនូវលទ្ធផលគួរជាទីមោទនៈ។ភាគីបារាំងក៏បានបង្ហាញនូវជំហរគាំទ្របន្តទៀតចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា  និងអបអរសាទរ ចំពោះច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតរបស់កម្ពុជា  ដែលនឹងអនុម័តនាពេលខាងមុខនឹងក្លាយ ជាឧបករណ៍ពង្រឹងការគ្រប់គ្រងវិស័យ ទឹកស្អាតក៏ដូចជាប្រភពទឹកនានាកាន់តែមានប្រសិទ្ធិភាព ហើយភាគី AFD ក៏បានគាំទ្រការស្នើសុំរបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទាក់ទងនឹងកម្ចីឥណទានសម្បទានបន្ថែម -ការ ផ្តល់ជំនួយបច្ចេកទេស  និងគោលនយោបាយផលិតទឹក លក់ដុំ  ទៅអាជីករលក់រាយសម្រាប់តំបន់ឆ្ងាយពីប្រភពទឹក ដែលត្រូវប្រើដើមទុនច្រើន៕

 

អត្ថបទដែលជាប់ទាក់ទង