សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តមុន្នីប្រសិទ្ធិវង្ស!
សម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បានដឹកនាំក្រុមគ្រួសារនិង ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រោមឱវាទក្រសួងមហាផ្ទៃ នាំយកចង្ហាន់ គ្រឿងឧបភោគ បរិភោគ នំចំណី ភេសជ្ជៈ គ្រប់ប្រភេទនិងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃនិងចូលរួមរីករាយ ជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយក្នុងឱកាស រដូវកាលបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។ ពិធីបុណ្យ បានប្រព្រឹត្តិទៅតាមកម្មវិធី ដែលបានគ្រោងទុក ដោយនៅល្ងាចថ្ងៃច័ន្ទ៩រោជខែភទ្របទ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា មានប្រារព្ធពិធីសូត្រមន្ត ចំរើនព្រះបរិត និងសម្តែងព្រះធម៌ទេសនា លុះព្រឹកឡើងថ្ងៃ អង្គារ ១០រោជខែ ភទ្របទត្រូវនិងថ្ងៃទីទី២០ខែកញ្ញា រាប់បាតដាឆ្លងជាកិច្ច បញ្ចប់កម្មវិធីបុណ្យ។ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្ដេចក្រឡាហោម និង លោកជំទាវ បានអញ្ជើញបូជាលំដាប់អំពីបទនមសិកាសមាទានសីលចប់សព្វគ្រប់ សម្ដេចក្រឡាហោម សខេងនិងលោកជំទាវ រួមជា មួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីពុទ្ធបរិស័ទ ដែលចូលរួម បានអញ្ជើញរាប់បាត ដើម្បីព្រះសង្ឃ ស្វាធ្យាយសនៈប្បករុណាភិធម្មបំង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ វរលោកខាងមុខ ពិសេស សូមឧទ្ទិសជូន វិញ្ញាណក្ខ័នឧបាសក ស ប៊ិតឧបាសិកាម៉ក់សម ជាបិតានិងមាតាបង្កើត សម្ដេចក្រឡាហោម សខង វិញ្ញាណ ក្ខ័ន្ធឧបាសក ញ៉េបអ៊ឹម ឧបាសិកា ញ៉ែមអ៊ុន ជាបិតានិងមាតាបង្កើត លោកជំទាវ ញ៉មសាខន និងវិញ្ញាណក្ខ័ន្ធ សម្តេច អគ្គមហាធម្មពោធិសាល ជាស៊ីម និងលោកជំទាវ ញ៉មសឿន ដែលបានធ្វើមរណកាលទៅកាន់លោក ខាងមុខសូមវិញ្ញាណក្ខ័នអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតឡើងក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសជូនវិញ្ញាណក្ខ័ន វីរៈជនអ្នកស្នេហាជាតិ ដែល បានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខ័ន ជនរួមជាតិខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំង អស់បានទៅសោយសុខក្នុងឋានសុគតិភព កុំបីអាក់ខានឡើយ។ក្នុងឱកាសដ៍ថ្លៃថ្លានេះ សម្ដេចក្រឡាហោមសខេង និងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគ ភេជ្ជៈទេយ្យទាន រួមមាន៖ អង្ករ២៥ បាវស្ករស២បាវ ទឹកដោះគោ ៥កេស មី៥ កេសធំ ត្រីខ ៥កេស តែ៥គក ទឹកក្រូច៦០កេស ទឹកបរិសុទ្ធ៥០កេស និងបច្ច័យជាសទ្ធាជ្រះថ្លារបស់សម្តេចនិងលោកជំទាវផ្ទាល់រួមនិងបច្ច័យ ជាសទ្ធាជ្រះថ្លា របស់ លោកជំទាវ ឯកឧត្តមជាពុទ្ធបរិស័ទទាំងអស់សរុបចំនួនជាង៩៩លានរៀល ប្រគេនសម្ដេចព្រះឧត្តមវង្សាកិត្តិបណ្ឌិតមួងរ៉ាសម្ដេចព្រះសង្ឃ នាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា,សម្ដេចព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្សតម្កល់ទុកសំរាប់បន្តកសាងសមិទ្ធិផលនានា ក្នុងវត្តបន្ថែមទៀត។ ជាមួយគ្នានេះដែរសម្តេចបានបវរណាចតុបច្ច័យប្រគេនសម្តេចព្រះគ្រូចៅអធិកានិងព្រះគ្រូសុត្រស្ដាំ-ឆ្វេងក្នុង១ព្រះអង្គ៥០ម៉ឺនរៀលនិងលៀង១សម្រាប់ ដោយឡែកចំពោះព្រះសង្ឃ៣០អង្គទៀតក្នុង១អង្គៗ បច្ច័យ៥ម៉ឺន រៀលមនិងសាដក១ថែមទៀតផង៕