ពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនូវអគារសាលប្រជុំថ្មី នៅសាលាស្រុកចន្ទ្រា
(ខេត្តស្វាយរៀង): លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងលោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនូវអគារសាលប្រជុំថ្មី របស់សាលាស្រុកខណៈដែលសាលប្រជុំចាស់មានសភាពតូចចង្អៀត។
លោកអភិបាលស្រុកបានមានប្រសាសន៍ឲ្យដឹងថាៈ សំណង់អគារសាលប្រជុំថ្មីរបស់សាលាស្រុកដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះគឺមានកម្ពស់១ជាន់ ទទឹងប្រវែង១៨ម៉ែត្រ បណ្តោយប្រវែង៣១ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿងអាចផ្ទុកមនុស្សបានចំនួនជាង២០០នាក់។
លោកអភិបាលស្រុកបានមានប្រសាសន៍បន្តទៀតថាៈ ចំពោះថវិកានោះគឺជាកញ្ចប់ថវិការបស់សាលាស្រុកគឺយើងធ្វើអន្តរឆ្នាំ។ ហើយនេះគឺជាសមិទ្ធផលថ្មីមួយទៀតសំរាប់សាលាស្រុកចន្ទ្រាដើម្បីឲ្យរដ្ឋបាលស្រុកមានកន្លែងសម្រាប់មន្ត្រីគ្រប់ស្ថាប័នក៏ដូចជាភ្ញៀវជិត.ឆ្ងាយមានកន្លែងសំរាប់ធ្វើការបានសមរម្យប្រកបដោយផាសុកភាពសក្កិសមជាកន្លែងធ្វើការមានប្រសិទ្ធភាព។
ម៉្យាងទៀតការសាងសង់សំណង់អគារសាលប្រជុំនាពេលនេះក៏ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលរបស់ស្រុកថែមមួយកម្រឹតទៀតផងដែរពីព្រោះថាសាលប្រជុំចាស់មានសភាពតូចចង្អៀតផ្ទុកមនុស្សបានតិចពិបាកនៅពេលរដ្ឋបាលស្រុកមានកម្មវិធីប្រជុំម្តងៗ។
សូមបញ្ជាក់ផងដែរថាៈ សមិទ្ធផលដែលបានធ្វើពិធីក្រុងពាលី ស្ថាបនាសាងសង់នាពេលនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសំរាប់រដ្ឋបាលស្រុកដែលបានកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោចក្រ សហគ្រាស មណ្ឌលកំសាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជិត១០មុឺននាក់មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារកាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថានដែលបង្កជាហានិភ័យដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ។ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ៕ ដោយ:33