កម្ពុជា​ដាក់​ចេញយុទ្ធសាស្ត្រថាមពលអាស៊ានដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីសកលលោក!

កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អា​ស៊ាន​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​បាន​ផ្តួច​ផ្តើម​សកម្មភាព​ចំនួន​ ​៤​ ​សម្រាប់​រដ្ឋមន្ត្រី​អា​ស៊ាន​ ​ដើម្បី​យក​ទៅ​អនុវត្ត​លើ​មាគ៌ា​ឆ្ពោះទៅ​កាន់ការ​ប្រែក្លាយ​វិ​ស័​យ​ថាមពល​ពិភពលោក​ពី​កា​រ​ពឹក​ផ្អែកលើ​ហ្វូ​ស៊ី​ល​ឥ​ន្ធនៈ ​ទៅជា​ថាមពល​ ​កា​បូ​ន​សូន្យ​ ឱ្យ​បាន​នៅ​ពាក់កណ្តាល​សតវត្ស​នេះ​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ការជាការផ្លាស់ប្តូរ​ថាមពល​ ​ចំ​ពេល​មានការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏​ផុយ​ស្រួយ​របស់​ពិភពលោក​។​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​ ​និង​កិច្ចប្រជុំ​ពាក់​អា​ស៊ាន​លើក​ទី​៤​០​ ​ដែល​ធ្វើឡើង​ក្នុង​របៀបវីរៈ​កូនកាត់​ (Hybrid) នៅ​រាជធានី​ភ្នំពេញ​។ សម្តេចតេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ជម្រាបជូនដល់​គណៈប្រតិភូ​ថា​ ​ការ​ពន្លឿន​នៃការ​តភ្ជាប់​បណ្តាញ​បញ្ជូន​ ​និង​បំពង់​បង្ហូរ​ឧស្ម័ន​នៅ​ទូទាំង​រដ្ឋ​សមាជិក​អា​ស៊ាន​ ​គឺជា​គំនិត​ផ្តួចផ្តើម​ដំបូង​។​ ក្នុង​កិច្ចប្រជុំ​ថាមពល​អា​ស៊ាន​ ​ក្រោម​ប្រធាន​បទ​ «ការ​ពន្លឿន​ការផ្លាស់ប្តូរ​ថាមពល​៖​ ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ ​និង​កំណើន​ប្រកបដោយ​ចីរភាព​» សម្តេច​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ ​គំនិត​ផ្តួចផ្តើម​នេះ​ចាំបាច់​ត្រូវ​តែអនុវត្ត​ដោយ​ការ​ពន្លឿន​ការងារ​ដែល​នៅ​សេសសល់​ ​ទាំង​ការងារ​បច្ចេកទេស​ ​និង​ផ្នែក​ច្បាប់​ ​ដើម្បី​ឈាន​ទៅ​រកការ​ចុះ​សម្រុង​គ្នា​នៃ​ច្បាប់​ ​និង​ស្តង់​ដារ​បច្ចេកទេស​​និង​ដើម្បី​បញ្ចប់​ការ​តភ្ជាប់​ថាមពល​នៅ​ក្នុង​តំបន់​។​ សម្តេចចបាន​បន្ត​ទៀត​ថា​​គំនិត​ផ្តួច​ផ្តើម​ទីពីរ​គួរ​តែ​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ ​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ថាមពល​ស្អាត​ ​ការ​ការពារ​បរិស្ថាន​ ​និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​ក​ម្រិ​ត​អតិបរមា​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​​កាត់​បន្ថយ​ការ​ប្រែប្រួល​អា​កាសធាតុ​ ​និង​ឈាន​ដល់​អព្យាក្រឹត​ភាព​កា​បូ​ន​។​ គំនិត​ផ្តួចផ្តើម​ទី​៣​ ​គឺ​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ថាមពល​អគ្គិសនី​ ​ពិពិធ​កម្ម​ប្រភព​ថាមពល​ ​និង​ការ​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក​ ​ផ្លាស់ប្តូរ​បទពិសោធន៍​ ​ចែករំលែក​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​ប្រភព​ហិរញ្ញប្បទាន​ចម្រុះ​។​ ​គឺ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​កំណត់​នៃ​ផែនការ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ថាមពល​អា​ស៊ាន​ ​២​០​២​១​-​២​០​២​៥​។ សម្តេចបន្ថែមថា​៖​ ​«​តំបន់​របស់​យើង​ព្រមទាំង​ពិភពលោក​បាន​និង​កំពុង​ឆ្លងក​ាត់​ស្ថានការណ៍​ដ៏​ស្មា​គ​ស្មាញ​និង​ពិបាក​ព្យាករ​។​ ​បើ​ទោះបីជា​ជំងឺរាតត្បាត​ត្រូវ​បាន​កាត់​បន្ថយ​មកដល់​ក​ម្រិ​ត​មួយ​ហើយ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​កំពុងតែ​ចាប់​បើក​ឡើងវិញ​សន្សឹម​ៗ​​ការ​ងើប​ឡើង​វិញ​នៃ​វិ​ស័​យ​សង្គម​សេដ្ឋកិច្ច​ហាក់​ដូចជា​នៅ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​ទេនៅពេលនេះ»​ ។​«​ជាក់ស្តែង​​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ថាមពល​​និង​អស្ថិរភាព​នៃ​តម្លៃ​ប្រេង​នៅ​ក្នុង​ទី​ផ្សារ​អន្តរជាតិ​បាន​ជំរុញ​ឱ្យ​អតិផរណា​ឡើង​ដល់ក​ម្រិ​ត​ខ្ពស់​​ខណៈ​ដែល​ការ​រឹត​បន្តឹង​លើ​គោល​នយោ​បាយ​រូបិយវត្ថុ​ដែល​ដាក់​ដោយធនាគារ​កណ្តាល​នៃ​ប្រទេស​ជាច្រើន​បាន​ជំរុញ​តម្រូវ​ការ​ ​និង​សេដ្ឋកិច្ច​ពិភព​លោក​»​។​ ​«ទន្ទឹម​នឹង​នេះ​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ការ​ឡើង​កំដៅ​ផែនដី​ ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​និង​កំពុង​លេច​ឡើង​យ៉ាង​ច្បាស់​ជា​មួយ​នឹង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​។​ ​កត្តា​ទាំង​អស់​នេះ​បាន​បណ្តាល​ឱ្យ​ស្ថាបត្យកម្ម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផ្លាស់​ប្តូរ​ហើយ​ខ្សែ​សង្វាក់​តម្លៃ​សកល​និង​ផលិតភាព​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​»​ ​។​ សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ធ្វើការ​យ៉ាង​សកម្ម​លើ​ការ​ដាក់បញ្ចូល​ថាមពល​ក​កើតឡើងវិញ​ទៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​ខ្លួ ​ដោយ​ថាមពល​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​ជី​វ​ម៉ា​ស​បាន​ឈាន​ដល់​ ​៤​០​ ​ភាគរយ​នៃ​ថាមពល​សរុប​របស់​កម្ពុជា​ ​ខណៈ​ដែល​​សមត្ថភាព​នៃ​ប្រភព​ថាមពល​ក​កើតឡើងវិញ​រួមចំណែក​ ​៥​៥​ ​ភាគរយ​នៅ​ក្នុង​ថាមពល​ដែល​បាន​ដំឡើង​សរុប​។​ មិនតែប៉ុណ្ណោះអំឡុងពេល​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អា​ស៊ាន​លើក​ទី​៥​៤​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្ត​សៀម​រាប​ ​សម្តេចតេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​គណៈប្រតិភូ​ថា​ ​ការ​ពង្រឹង​ការ​តភ្ជាប់​ឌី​ជី​ថល​ ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​បង្រួម​គ​ម្លា​ត​អភិវឌ្ឍន៍​សម្រាប់​ការប្រកួតប្រជែង​របស់​អា​ស៊ាន​ គឺជាការ​ជំរុញ​ឱ្យ​មាន​ស​មាហរណ​កម្ម​ ​និង​រួមបញ្ចូល​កាន់​តែ​ច្រើន​។​ ​អា​ស៊ាន​ដែល​មាន​ភាព​ធន់​ ​និង​ប្រកួតប្រជែង​ ​និង​អា​ស៊ាន​សម្រាប់​កំណើន​ ​និង​ការ​អភិវឌ្ឍន៍​ ​គឺជា​កត្តា​ជំរុញ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ ​ដែល​កម្ពុជា​បាន​ដាក់​ចេញ​ជា​ប្រធាន​អា​ស៊ាន​សម្រាប់​ឆ្នាំនេះ​៕

 

អត្ថបទដែលជាប់ទាក់ទង