កម្លាំងស្នងការនគរបាលខេត្តត្បូងឃ្មុំចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់!
ខេត្តត្បូងឃ្មុំៈ កម្លាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់ ដែលធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ សហការជាមួយអាជ្ញាធរដែនដី បង្ក្រាបបទល្មើសនេសាទតាមព្រែកបឹងបួរក្នុងភូមិសាស្ត្រ មួយចំនួនជាប់ដងទន្លេមេគង្គ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ កាលពៅថ្ងៃទី ១៧ រហូតដល់ព្រឹកថ្ងៃទី ២០ កញ្ញា ២០២២ ។
ប្រត្តិបត្តការណ៍បង្ក្រាបនេះ កម្លាំងរឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ មានស្បៃមុងរាប់ពាន់ម៉ែត្រ យកមកដុតកំទេចចោល និងចាក់លែងកូនត្រីចូលទៅក្នុងបឹងអម្មជាតិវិញ ហើយបានណែនាំឲ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់វិញ ។
លោកវីរៈសេនីយ៍ឯកឈាង ជ័រ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ គឺកម្លាំងនគរបាលបានចុះប្រត្តិបត្តការបង្ក្រាបបទល្មើសនេសាទ ដែលប្រជាពលរដ្ឋខិលខូច មួយចំនួន បានប្រើឧបករណ៍ខុសច្បាប់ ដើម្បីចាប់យកត្រីតូចធំនៅតាមព្រែក ដោយបំពាននឹងច្បាប់ជលផលដែលបានហាមឃាត់ មិនឲ្យប្រើស្បៃមុងនោះទេ ។
ខណ:ពេលដែលកម្លាំងចុះទៅបង្ក្រាបនោះ ក្រុមមនុស្សខិលខូចដែលប្រើឧបករណ៍នេសាទខុសច្បាប់បាននាំគ្នាគិតខ្លួនបាត់អស់ ៕