ឯកឧត្តមគង់ គឹមនី អភិបាលរងខេត្តក្រចេះនិងលោក ជំទាវ ខាំ សុភាពអញ្ជេីញដឹកនាំក្រុមការងារសាលាខេត្ត នាំទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេណទី១១ នៅ« មណ្ឌលវិបស្សនាធុរៈ ជ្រោយថ្ម» ខេត្តក្រចេះ
ឯកឧត្តមគង់ គឹមនី អភិបាលរងខេត្តក្រចេះនិងលោក ជំទាវ ខាំ សុភាពអញ្ជេីញដឹកនាំក្រុមការងារសាលាខេត្ត នាំទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេណទី១១ នៅ« មណ្ឌលវិបស្សនាធុរៈ ជ្រោយថ្ម» ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃ ពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២
នេះ ឯកឧត្តម គង់ គឹមនីអភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្ត អញ្ជេីញដឹកនាំក្រុមការងារសាលាខេត្តក្រចេះ នាំទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ វេណទី១១ នៅ « មណ្ឌលវិបស្សនាធុរៈ ជ្រោយថ្ម» ដែលស្ថិតក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ពិធីកាន់បិណ្ឌនេះបានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ប្រពៃខ្មែរយេីង ដែលបន្សល់ទុកជាកេរ្តិ៍សម្រាប់មនុស្សគ្រប់ជំនាន់ឱ្យអនុវត្តទៅតាម គន្លង គឺក្នុងមួយឆ្នាំប្រារព្វ ជួបជុំគ្នាម្តង ហេីយពិធីកាន់បិណ្ឌនេះផងដែរ បានប្រព្រឹត្តទៅក្នុងរយៈ១៤ថ្ងៃ គឺគិតពីថ្ងៃទី ១ រោច ដល់ថ្ងៃ ១៤ រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃ ទី១១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ តាមទំនៀម ទំម្លាប់ របស់ប្រពៃណីខ្មែរ យេីង ។ ហេីយនឹងបានកំណត់យកថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌធំ និងជាថ្ងៃឆ្លង បញ្ចប់នៃពិធីភ្ជុំបិណ្ឌនាថ្ងៃនោះផងដែរ ។ ក្នុងឱកាស ថ្ងៃកាន់បិណ្ឌថ្ងៃនេះដែរ ៖ ឯកឧត្តម គណៈអភិបាលរងខេត្ត និងលោក ជំទាវ ព្រមទាំងក្រុមការងារនៃសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ទាំងអស់បានអញ្ជេីញ ដាក់បាយបាត្រ« ហៅថារាប់បាត្រ» និងបង្សុកូលដេីម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាននិងបុព្វការី ជនព្រមទាំងអ្នកស្នេហ៏ជាតិគ្រប់ជំនាន់ដែលបានពលី ជីវិតដេីម្បីបុព្វហេតុប្រទេសជាតិ និង អ្នកដែលចែកដ្ឋានទៅនៅក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ៨ ខែ ២០ថ្ងៃ ។ ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្ត និងលោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តបានប្រគេននូវទេយ្យទាន និងថវិកាដល់ព្រះសង្ឃ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៥០.០០០,០០រៀល និងថវិកាសម្រាប់ជួយកសាងវត្ត ចំនួន ៤.០០០.០០០,០០រៀល រួមជាមួយអង្ករចំនួន ២០០គីឡូក្រាម , ទឹកសុទ្ធវីតាល់ចំនួន១០កេស, មីចំនួន ៥ កេស, ទឹកក្រូច ចំនួន ៥កេស , ទឹកត្រី ចំនួន៥យួរ , ទឹកសេអុីវ ចំនួន ៥យួរ និងលោក តា លោកយាយ ចំនួន ៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស ចំនួន១ដុំផងដែរ ។ ដោយ ស៊ាន ចន្ទ័ដា