លោកស្នងការនគរបាលខេត្តស្វាយរៀង នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន០៧វត្ត ស្ថិតក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍

(ស្វាយរៀង): នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនាំយក ទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន ០៧វត្ត ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានមានប្រសាន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់  ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន តាមបែប្រពៃណីខ្មែរ ។

បន្ថែមលើសពីនេះលោកក៏បានក្រើនរំលឹក និង សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ចំពោះទេយ្យទានដែលនាំមកប្រគេនចំនួន០៧វត្ត ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ នាពេលនេះរួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកក្រូច ០២កេស, មី ០៥កេស, ស្ករស ០៥គីឡូក្រាម, ត្រីខ ០៥យួរ, ទឹកស៊ីអាវ ០១យួរ, ទឹកត្រី ០១យួរ, ទឹកដោះគោ ១០កំប៉ុង, ទៀន ០២ដុំ, ធូប ០១ដុំ, ប៊ីចេង ០១គីឡូក្រាម, ខ្ទឹមស ០១គីឡូក្រាម, ទឹកសុទ្ធ ០២កេស, តែ ០១ដុំ, ម៉ាស់ ០២ប្រអប់, ជែលលាងដៃ ០២ដប, និងបច្ច័យដ៏ថ្លៃថ្លារបស់លោកជំទាវ កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ចំនួន ៧,០០០,០០០រៀល។ ក្នុងឱកាសនោះដែរ លោក ពេជ្រ វីរៈ និងក្រុមការងារ ក៏បានចូលរួមបច្ច័យចំនួន ៤,៥៧៥,០០០រៀលផងដែរ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង