អាជ្ញាធរក្រុងសួង សហការជាមួយមន្ទីទេសចរណ៍រៀបចំទិវាពីភពលោកស្អាតដើម្បីបញ្ជ្រាប ការយល់ដឹងដល់ប្រជាពលរដ្ឋ!
( ត្បូងឃ្មុំ ) ទិវាពិភពលោកស្អាត WORLD CLEANUP DAY ត្រូវបានអាជ្ញាធរក្រុងសួង សហការជាមួយមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ រៀបចំធ្វើ ដើម្បីបញ្ជ្រាបការយល់ដឹង អំពីអនាម័យ ការសំអាតបរិស្ថាន និងការផ្សព្វផ្សាយអំពីការចូលរួម យុទ្ធនាការកម្ពុជាស្អាត ក៏ដូចជាគាំទ្រលើកទឹកចិត្តបន្ថែមទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមគ្រប់សកម្មភាព សម្អាតនៅតាមទីតាំងទាំងអស់ ពិសេសក្រុងសួង ដែលជាបេក្ខភាពត្រូវត្រៀបប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ។
ពិធីនេះធ្វើឡើងក្រុមអធិបតីភាពលោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលាក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ។
លោក ម៉ាត់ ហ្គោហ្វូត មានប្រសាសន៍ថា ទិវានេះប្រារពធ្វើឡើងស្របពេលដែលកម្ពុជា យើងកំពុងត្រៀមរៀបចំ កម្ពុជាស្អាត ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា និងក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រវត្តសាសស្ត្រនេះ ។
លោកអភិបាលរងបន្តថា ដូច្នេះការរៀបចំទិវាពិភាពលោកស្អាតនៅថ្ងៃនេះ ពិតជាឆ្លើយតប និងក្តីកង្វល់របស់រាជរដ្ឋាភិបាល ហើយក៏ជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការអទិភាព ស្តីពី កម្ពុជាស្អាត ព្រោះថាកម្ពុជា គឺជាគោលដៅទេសចរណ៍ ដែលបាននឹងកំពុងត្រៀមទទួលស្វាគមន៍ កំណើតភ្ញៀវទេសចរណ៍ បន្ទាប់ពីមានការធ្លាក់ចុះនៃការរីករាលដាលជំងឺកូវីដ-១៩ ។
លោក ជា ណារ៉ុន អភិបាលក្រុងសួងបានលើកឡើងថា ការរៀបចំទិវាពិភពលោកស្អាត នាពេលនេះគឺដើម្បី ចូលរួមជាមួយពិភពលោក ក៏ដូចជាចូលរួមចំណែកបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអង្គភាព ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ បងប្អូនម្ចាស់អាហារដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមគាំទ្ររ សំដៅរួមចំណែកធ្វើជាម្ចាស់ នៃភាពស្អាតបៃតង ដើម្បីសុខមាភាពទាំងអស់គ្នា សំដៅកសាងសង្គមកម្ពុជា ឳ្យមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង និងការរស់នៅស្អាត ។
លោក ជា ណារ៉ុន បន្តថា ដើម្បីធានាបានសោភ័ណភាពល្អ បរិស្ថានស្អាត និងសុខភាពសាធារណៈ ចាំបាចត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង ឳ្យបានត្រឹមត្រូវ ហើយកត្តាទាំងនេះ ដំណើរការទៅបាន ទាមទារឳ្យមានការចូលរួមពីយើងទាំងអស់គ្នា ពិសេសបងប្អូនប្រជាពលរដ្ឋ ដោយត្រូវលុបបំបាត ទំលាប់ចោលសម្រាមពាសវាលពាសកាល មកអនុវត្តការវេចខ្ចប់ និងញែកសម្រាម តាមប្រភេទ រៀបចំទីលាន និងកែឆ្នៃសម្រាមតាមលក្ខណៈបច្ចេកទេស ៕