ឯកឧត្តម សេង សិលា អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) នៅក្រុងបាវិត

(ខេត្តស្វាយរៀង)÷ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម សេង សិលា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល នៅសាលប្រជុំសាលាក្រុងបាវិត នៅក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុងបាវិត លោក-លោកស្រី  អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រី ចៅសង្កាត់ ស្មៀនសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្ដម សេង សិលា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។

ឯកឧត្ដមបានបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះគឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។

លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២៣ខាងមុខ គម្រោងវិនិយោគក្រុងបាវិតមានចំនួន ៤៨គម្រោង មានការសន្យាគាំទ្រចំនួន ២គម្រោង ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោងទាំង ០២គម្រោង ។ ចំពោះគម្រោងវិនិយោគសង្កាត់ទាំង៥ ក្នុងក្រុងបាវិត មានចំនួន ១៨១គម្រោង មានការសន្យាគាំទ្រចំនួន ៥៤គម្រោង ស្មេីនឹង ២៩,៨% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោងមានចំនួន ២៦គម្រោង ស្មេីនឹង៤៨,១៥% ហេីយមានការសន្យាគាំទ្រក្នុងគម្រោងមានចំនួន ២៨គម្រោង ស្មេីនឹង៥១,៨៥%៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង