“មានសន្តិភាពគឺមានការអភិវឌ្ឍ” នេះជាប្រសាសន៍ប្រៀបធៀបរបស់ ឯកឧត្តម ជា ចាន់តូ អំឡុងពេលសំណេះសំណាល ជាមួយសិស្សានុសិស្សចំនួន១១៧៥ក្នុងខេត្តកំពង់ធំ!
ឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់យុវជនកម្ពុជាឲ្យរួបរួមសាមគ្គីគ្នាចូលរួមការពារនិងថែរក្សាសន្តិភាពឲ្យបានគង់វង្សដើម្បីការអភិវឌ្ឍ ប្រទេសជាតិឲ្យសម្បូររុងរឿង។ ការអំពាវនាវរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ដូចនេះធ្វើឡើងននៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២២ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សថ្នាក់ទី១២ក្នុងក្រុងស្ទឹងសែនចំនួន១១៧៥នាក់ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ។ នៅឱកាសនោះដែរឯកឧត្តម ជា ចាន់តូបានលើកឡើងថា÷ចំពោះមុខនេះយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បី រត់ឲ្យទាន់នឹងប្រទេសជឿនលឿនក្នុងនោះរួមបណ្ដាប្រទេស ក្នុងតំបន់ផងដែរ។ដូចនេះហើយបានជារាជរដ្ខាភិបាលពិសេសសម្ដេចតេជោហ៊ុនសែនតែងតែយកចិត្តទុកដាក់និងផ្ដល់អាទ្ធភាពលើការកសាងធនធានមនុស្សឲ្យបានច្រើន និងប្រកបដោយសក្ដានុពល ពិសេសការបណ្ដុះបណ្ដាលយុវជនដែលជាកម្លាំងបន្តវេន។ទន្ទឹមនឹងនេះដែរឯកឧត្ដម ក៏បានស្នើដល់យុវជនយើងគប្បី ត្រូវមានការសាមគ្គីភាពនិងភាពស្មោះត្រង់ព្រោះវាជាដើមទុនមួយមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។នៅក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូ នូវបានក្រើនរំលឹកដល់សិស្សានុសិស្សយើងឲ្យចេះជ្រើសរើសនិងកំណត់គោលដៅឲ្យបានច្បាស់លាស់នៅក្នុងការរៀបចំអនាគតខ្លួន បន្ទាប់ពីបញ្ចប់ពីការសិក្សាចំណេះដឹងទូទៅនោះទើបនៅថ្ងៃអនាគតទទួលបាន
លទ្ធផលល្អសម្រាប់ខ្លួន,គ្រួសារនិងសង្គម។ ជាមួយនេះដែរឯកឧត្ដម ជា ចាន់តូ បានសម្ដែងនូវក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំដែរថា÷ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២នេះរបស់សិស្សថ្នាក់ទី១២ក្នុងក្រុងស្ទឹងសែននឹងប្រឡងជាប់ទាំងអស់គ្នាព្រមទាំងទទួលបាននិទ្ទេស អេ”A”ច្រើនជាងឆ្នាំសិក្សាមុនៗ។ ជាការលើកទឹកចិត្តក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូបានផ្ដល់សម្ភារះសិក្សាមានប៊ិច សៀវភៅ កាតាបនិងថវិកាដែលអំណោយផ្ទាល់របស់ឯកឧត្ដម និង លោកជំទាវនិងជារបស់សប្បុរសជនជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សដែលត្រៀមប្រឡងទាំង១១៥៧នាក់ផងដែរ៕