សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែអំណរគុណដល់នាយករដ្ឋមន្រ្តីជប៉ុន ដែលគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅមុនពេលសម្តេចនិងគណៈប្រតិភូធ្វើដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ!

នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនមុនពេញធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើអញ្ជើញ លោកនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន ។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជប៉ុន នៅកម្ពុជា។ សម្ដេច ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត។ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។  ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។ ឯកឧត្តម ក៏បានលើអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើស៉ំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ ឯកឧត្តម ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានស្នើស៉ំសម្តេចតេជោ គាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាននិងជប៉ុនផងដែរ។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង  នៅឧបទ្វិបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន។  ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានលើក ឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជាសហគមន៍ អន្តរជាតិផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថាបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ានហើយយើងនឹងបន្តក្នុងការជំរុញទោះបីជាការ ប្រឈមក៏ដោយគឺយើងមិនបោះចោលការងារនោះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលលោកនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើង យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាបន្តទៀត៕

 

 

អត្ថបទដែលជាប់ទាក់ទង