ឯកឧត្តម ចម ប្រសិទ្ធលើកឡើងថា៖ កម្ពុជាបានប្តេជ្ញាចិត្តសម្រេចឲ្យបានការអភិវឌ្ឍន៍ឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាព ព្រមទាំងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម!

តាមរយៈកិច្ចប្រជុំស្តីអំពី ភាពសម្របសម្រួលថ្នាក់ជាតិលើកទី២ របស់កម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា ២០២០-២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានអង្គភាពសម្របសម្រួលថ្នាក់ជាតិរបស់កម្មវិធីដើម្បីភាពជាដៃគូប្រទេស បានថ្លែងអំណរគុណដល់អង្គការUNIDO ដែលបានខិត ខំប្រឹងប្រែងជួយដល់ការអនុវត្តកម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា  ចាប់តាំងពីពេលដែលឯកឧត្តម និង ឯកឧត្តម លី យុង អតីត អគ្គនាយកអង្គការ UNIDO បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុងការរៀបចំ បង្កើតកម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា។  កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងវៀនណា ប្រទេសអូទ្រីស កម្ពុជាក៏បានថ្លៃង អំណរគុណដល់ឯកឧត្តម ហ្គឺត មូល័រ អគ្គនាយកអង្គការ UNIDO នាពេលបច្ចុប្បន្ន ដែលបាន បន្ត ជួយ គាំទ្រកម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តីក៏ បានថ្លែង អំណរ គុណ  ដល់ បណ្តាដៃគូ អភិវឌ្ឍន៍នានាដែលបានផ្តល់ថវិកាគាំ ទ្រដល់ គម្រោងនានានៃកម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា  ផងដែរ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តសម្រេចឲ្យបានការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយបរិយាប័ន្ននិងចីរភាព និង  អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP 2015-2025 ដែល ជាសសរស្តម្ភនៃរបៀបវារៈអភិវឌ្ឍន៍ជាតិ។ ចាប់តាំងពីដាក់ឲ្យដំណើរការនៅឆ្នាំ២០២០, កម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងរបៀបវារៈអភិវឌ្ឍន៍កម្ពុជា ជាពិ សេស  ក្នុងការអនុវត្ត IDP និង បង្កើន ល្បឿនឧស្សាហភាវូបនីយកម្មកម្ពុជា ឈានឈ្ពោះ ទៅសម្រេច បាន តាមគោលដៅ អភិវឌ្ឍន៍ ប្រែក្លាយ កម្ពុជាជាប្រទេសមានចំណូល មធ្យម កម្រិត ខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមាន ចំណូល កម្រិត ខ្ពស់នៅឆ្នាំ២០៥០។ បើទោះបីជាមានការរំខាន ដោយជំងឺកូវីដ១៩ក្តី ចាប់តាំងពីកិច្ចប្រជុំ អង្គភាពសម្របសម្រួល ថ្នាក់ ជាតិ លើកទី១ មក សកម្មភាពនៃការអនុវត្តគម្រោងនានានៃកម្មវិធី ដើម្បីភាពជាដៃគូប្រទេសកម្ពុជា  សម្រេចបានយ៉ាងច្រើន និង កំពុងតែបន្តអនុវត្តដោយក្រុមជំនាញការបច្ចេកទេស នៅក្នុងផ្នែកទី១ ផ្នែកទី២ និង ផ្នែក គាំទ្រ ទាំង៥ ទៀតនៃកម្មវិធី ដើម្បីភាពជាដៃគូប្រទេសកម្ពុជា នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ដូចដែលបានឆ្លុះបញ្ចាំង ក្នុង របាយការណ៍ PCP ប្រចាំឆ្នាំ២០២១ សកម្មភាពគម្រោងជាច្រើនត្រូវបានបញ្ជប់ គាំទ្រដល់ វិស័យជាអាទិភាព និងអន្តរាគមន៍អន្តរ វិស័យ ពាក់ព័ន្ធ។  ថវិកាជាង ២៧លានដុល្លាអាមេរិក ត្រូវ បាន ចំណាយសម្រាប់ការ អនុវត្តគម្រោង បច្ចេកទេស ក្នុងកម្មវិធី PCP ជាពិសេសលើការគំទ្រ គោលនយោបាយឧស្សាហកម្ម ស្ថិតិ ឧស្សា ហកម្ម ខ្សែរ ច្រវាក់  តម្លៃផលិតផលជលផល ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស និងការលើក កម្ពស់ បច្ចេក វិទ្យា ស្អាត។ចំពោះវិស័យអាទិភាពសម្រាប់ឆ្នាំ២០២២ សម្រាប់គំនិតផ្តួចផ្តើមគម្រោងគឺផ្តោតលើការជម្រុញ បង្កើត ផែនការមេសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅខេត្តព្រះសីហនុ កម្មវិធីនវានុវត្តន៍ បច្ចេកវិទ្យាស្អាត កសិអាហារ និងកម្មវិធីស្តារឡើងវិញសហគ្រាសទេសចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ កម្មវិធីសុវត្ថិភាពចំណីអាហារ និងកសិឧស្សាហកម្ម ការអភិវឌ្ឍខ្សែរច្រ វាក់តម្លៃ ផលិត ផលពី ឬស្សីនិងផ្តៅ ឧស្សាហកម្ម៤.០ និងភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ ស្បែកជើង ក្រណាត់ និងថាមពល៕

អត្ថបទដែលជាប់ទាក់ទង