អបអរសាទរ ទិវាអន្តរជាតិជនជាតិដេីមភាគតិចពិភពលោក លេីកទី២៨ និងលេីកទី ១៨ នៅកម្ពុជា ខេត្តក្រចេះ
អបអរសាទរ ទិវាអន្តរជាតិជនជាតិដេីមភាគតិចពិភពលោក លេីកទី២៨ និងលេីកទី ១៨ នៅកម្ពុជា ខេត្តក្រចេះ ៖
នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កេីត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត សួស គង់រដ្ឋលេខាធិការ ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួវអភិវឌ្ឍន៏ជនបទ អញ្ជេីញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិចពិភពលោក លេីកទី២៨ និងលេីកទី១៨ នៅកម្ពុជា ។ ពិធីនេះដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៏ជនបទ ,ឯកឧត្តម លោក ជំទាវ តំណាងអន្តរក្រសួង , ឯកឧត្តម ស្រេង សុភាព គណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន គណៈអភបាលខេត្តក្រចេះ , ឯកឧត្តម គាង អ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ , លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាល ក្រុង ស្រុកទាំង៦ , លោក លោក ស្រី មេបញ្ជាការ មេបញ្ជាការរង នៃកម្លាំងទាំងបីប្រភេទ , លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជនជាតិដេីមភាគតិច ជាង២៨០ នាក់ ។
ពិធីនេះត្រូវបានរៀបចំឡេីងដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តដែលបានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ ។
ក្នុងពិធីនេះផងដែរ ៖ ឯកឧត្តម ស្រេង សុភាព អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញធ្វេីគារវៈកិច្ចស្វាគមន៏ និងធ្វេីរបាយការណ៍សង្ខេបស្តីពីវឌ្ឍនៈភាពនៃការីកចម្រេីននៅក្នុងខេត្តក្រចេះ និង អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិច ពិភពលោក លេីកទី២៨ និងលេីកទី១៨ នៅកម្ពុជា ក្រោមប្រធាបទ « តួនាទីស្រ្តីជនជាតិដេីមភាគតិចក្នុងការអភិរក្សនិងការផ្ទេរចំណេះដឹងប្រពៃណី ទាំងការរស់នៅតាមទំនៀមទម្លាប់» ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាបនាឱកាសនោះ ។ ឯកឧត្តមមានប្រសាសន៍បន្តថា ៖ បងប្អូនជនជាតិដេីមភាគតិច មានរស់នៅក្នុងស្រុកចំនួន ៣ នៃខេត្តក្រចេះ គឺ ៖ ស្រុក សំបូរ , ស្រុក ចិត្របុរី និងស្រុកស្នួល ។ហេីយរស់នៅជាលក្ខណៈសហគមន៏ ប្រមូលផ្តុំ និង នៅតាមតំបន់ភ្នំ ខ្ពង់រាប ជ្រលងដងអូរ និងប្រកបរបរកសិកម្មជាធំ ។ ជាមួយគ្នានេះ ឯកឧត្តម មានប្រសាសន៏បន្ថែមថា ៖ បងប្អូនជនជាតិដេីមភាគតិច ត្រូវបានលេីកស្ទួយ និងលេីកកំពស់ តាមរយៈគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៏ជនជាតិដេីមភាគតិច និងគោលនយោបាយចុះបញ្ជីដីធ្លី និងសិទ្ធិប្រេីប្រាស់ដីសហគមន៏ សំដៅរួមចំណែកលេីកកម្ពស់ ជីវភាព សីលធម៌ វប្បធម៌និងប្រពៃណីរបស់បងប្អូនជនជាតិដេីមភាគតិច និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលសេវាសាធារណៈ តាមរបប សង្គមនាពេលបច្ចុប្បន្ន ។ លេីសពីនេះ ឯកឧត្តមបន្តថា៖ ក្នុងឆ្នាំ ២០២២នេះមន្ទីរអភិវឌ្ឍន៍ខេត្តបានផ្សព្វផ្សាយនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៏បងប្អូនជនជាតិដេីមភាគតិច ចំនួន១៧ក្រុម និងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណដល់បងប្អូនជនជាតិដេីមភាគតិចបានចំនួន១៣ ក្រុម និងកំពុងបន្តអត្តសញ្ញាណចំនួន៤ក្រុមបន្ថែមទៀត ។ ឯកឧត្តម ស្រេង សុភាព បន្តថា ៖ មន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់និងសូយោលដីខេត្ត បានចុះវាស់វែង កំណត់ព្រុំដី ជូនបងប្អូនជនជាតិដេីមភាគតិច បានចំនួន៨ភូមិ និងចេញបណ័កម្មសិទ្ធបានចំនួន៦សហគមន៏ និងកំពុងបន្តបិទផ្សាយចំនួន២សហគមន៏ទៀត ។ លោក ស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដេីមភាគតិច មានប្រសាសន៏ថា ៖ ការប្រារព្វពិធីនេះឡេីង គឺសំដៅដល់ការចូលរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ភាសា ជំនឿ សាសនានិងលេីកកម្ពស់តម្លៃសីលធម៌ ប្រពៃណីដ៏ល្អផូផង់ និងដេីម្បីបង្ហាញឱ្យឃេីញថា៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ទៅលេីបងប្អូនជនជាតិដេីមភាគតិច ក្នុងឆ្នាំកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ។ លោក ស្រី បន្តថា ៖ បងប្អូនជនជាតិ ភាគតិចយេីងរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា មានប្រមាណ ១,៤ % នៃប្រជាពលរដ្ឋសរុប ហេីយរស់នៅមានចំនួម ១៥ ខេត្ត ភាគច្រេីនរស់នៅភូមិភាគឦសាននៃប្រទេស មានដូចជា ៖ ខេត្តរតនៈគីរី , ខេត្តមណ្ឌលគីរី , ខេត្តក្រចេះ , ខេត្តស្ទឹងត្រែង , ខេត្តព្រះវិហារ , ខេ្តកំពង់ធំ …ហេីយមានប្រមាណ ២៤ ក្រុម មានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ មានរបៀបនៃការរស់នៅ និងប្រេីភាសាខុសៗគ្នា ។ ឯកឧត្តម បណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៏ថា ៖ ក្រោម ការដឹកនាំដ៏ឈ្លាវៃ របស់សម្តេច តេជោ សែន បានកែប្រែប្រទេសទទួលបាននូវការរីកចម្រេីនលេីគ្រប់វិស័យ និងបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណ ដេីម្បីកំណេីនការងារ សមធម៌ និងមានប្រសិទ្ធិភាព ក្នុងរយៈពេល៣ដំណាក់កាល រួចមក ហេីយបានប្រែក្លាយប្រទេសកម្ពុជាមានប្រាក់ចំណូលទាប មកជាប្រទេសដែលមានប្រាក់ចំនូលមធ្យមកំរិតទាប ។ ឯកឧត្តម បន្តថា ៖ ជាមួយជោគជ័យ និងមោទនៈភាពនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់ទី៤បន្តទៀត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ ឆ្នាំ ២០២៣ ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពានាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមសម្រាប់សកម្មភាព
អភិវឌ្ឍន៏ជនជាតិដេីមភាគតិច ឱ្យកាន់តែប្រសេីរឡេីងថែមទៀតតាមរយៈការអនុវត្តតាមគោលនយោបាយ ច្បាប់ និងអនុក្រិតក៏ដូចជាឯកសារគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ចែកវត្ថុអនុស្សាវារីយ៏ ក្រម៉ា ម្នាក់១ផងដែរ ដល់បងប្អូនជនជាតិភាគតិផង៕ ដោយ ស៊ាន ច័ន្ទដា