មាតាចិត្តធម៌ ហ៊ុន ស៊ីណាត នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅចែកជូនកុមារកំព្រានៅក្នុងខេត្តស្វាយរៀង!

មាតាចិត្តធម៌ ហ៊ុន ស៊ីណាត នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅចែកជូនកុមារកំព្រានៅក្នុងខេត្តស្វាយរៀង!

ស្វាយរៀងៈ នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលមហាជនគោរពហៅថា មាតាចិត្តធម៌ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅចែកជូនកុមារកំព្រាក្នុងខេត្តស្វាយរៀចំនួន ៣៥ នាក់ ក្នុងនោះស្រីចំនួន ១៥ នាក់។


អញ្ជើញអមដំណើរលោកជំទាវ ហ៊ុន ស៊ីណាត នាឱកាសនោះ មានលោកជំទាវមហាឧបាសិកា គិត ដាលីន លោកស្រី គីម សរ លោកស្រី ថាវរី និងបងប្អូនកនក្មួយក្រុមការងារជាច្រើនរូបទៀត។ អញ្ជើញទទួលដំណើរមកដល់របស់លោក ជំទាវ ហ៊ុនស៊ីណាត គេឃើញមានវត្តមានលោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកជំទាវគង់ទីណា។
គួរបញ្ជាក់ផងដែរថាៈ គ្រឿងឧបភោគបរិភោគ ដែលមាតាចិត្តធម៌ ហ៊ុន ស៊ីណាត និងសប្បុរសជន បាននាំយកនៅទៅចែកជូនក្មួយៗកុមារកំព្រានាពេលនោះរួមមានៈ អង្ករ ចំនួន ១ តោន មី ៧២ កេស ត្រីខ ៦០០ កំប៉ុង សាប៊ូកក់សក់ ៦០ ដប និងថវិកាចំនួន ១៥០០ ដុល្លារ ។


លោកជំទាវ ហ៊ុន ស៊ីណាត បានមានមតិសំណេះសំណាលផ្ដាំផ្ញើក្មួយៗ និងចៅៗ ឲ្យចេះថែទាំសុខភាព និងត្រូវខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីអនាគតភ្លឺស្វាង ចូលរួមថែរក្សាសន្តិភាព និងកិច្ចអភិវឌ្ឍជាតិ។ លោកជំទាវក៏បានជូនពរក្មួយៗ ចៅៗ កុមារកំព្រា និងសប្បុរសជនទាំងអស់ សូមឲ្យទទួលបាននូវពុទ្ធទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង