មួយឃ្លារបស់សម្តេចតេជោ ហ៊ុន សែន “ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់ តាំងពីអាយុតិចរហូតអាយុច្រើនជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន”  ពិតជាមាន អត្ថន័យសម្រាប់យុវជនគ្រប់ជំនាន់

“ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើនជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន។

ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.

សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយ

រាប់ម៉ឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន

នឿយកាយតែសប្បាយចិត្តព្រោះបាន

ធ្វើការបំរើជាតិនិងប្រជាជន៕” នេះជា​ប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២នេះដែលបានបង្ហាញដល់ប្រជាជាតិទាំងមូលថាសម្តេចជាប្រមុខដឹកនាំធ្លាប់មានទម្លាប់ និង បន្តមានទម្លាប់តស៊ូ ឧស្សាហ៍ព្យាយាម និង ធ្វើការម៉ត់ច៉ត់បំផុត មិនខ្លាចនឿយហត់ក្នុងកិច្ចការងារពីតូច រហូតដល់ការងារធំ សម្រាប់ប្រជានកម្ពុជាទទួលបានសុខសន្តិភាព និង ជីវភាពល្អប្រសើរពីថ្ងៃទៅមួយថ្ងៃគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះដំណើរអញ្ជើញរបស់សម្តេចទៅកាន់សៀមរាបនៅថ្ងៃនេះគឺដើម្បីជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលបាន​ចាប់ឆ្នោតមកស់នៅ​តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ស្អែកនេះ។  សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីស ម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២៕

អត្ថបទដែលជាប់ទាក់ទង